Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាមបន្ទះឈីបជាមួយសហរដ្ឋអារិក ធ្វើឲ្យចិន ចំណាយលុយ១៤៣ពាន់លានដុល្លារ សម្រាប់វិនិយោគ

រដ្ឋធានីប៉េកាំង៖ ដោយសារតែក្រុងប៉េកាំង កំពុងតែសម្លឹងឃើញ ពីគោលបំណងរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យចុះខ្សោយទីផ្សារបន្ទះឈីប នៅក្នុងប្រទេសចិន ទើបសម្រេចចិត្ត បោះទុនវិនិយោគ មានទំហំទឹកប្រាក់ រហូតដល់ ជាង១ពាន់ពាន់លានយន់ (លុយចិន) ឬស្មើនឹងប្រហែល ១៤៣ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បំពេញនូវកង្វះខាតរបស់ខ្លួន។

សារព័ត៌មាន Fox News បានចេញផ្សាយ កាលពី ថ្ងៃអង្គារ ទី១៣ ខែធ្នូ ថា ក្រុងប៉េកាំង កំពុងតែរៀបចំ កញ្ចប់ថវិកា ជាង១ពាន់ពាន់លានយន់ (ឬស្មើនឹង១៤៣ពាន់លានដុល្លារអាមេរិក) សម្រាប់ជំរុញការផលិត Semiconductor របស់ខ្លួន នៅក្នុងការផ្លាស់ប្តូរមួយ ដើម្បីទប់ស្កាត់ជំហានណាមួយ ធ្វើឡើង ដោយសហរដ្ឋអាមេរិក កាត់បន្ថយការពឹងផ្អែក លើប្រទេសចិន។

ជាមួយគ្នានេះ ប្រទេសចិន នឹងដាក់ចេញនូវផែនការ លើកទឹកចិត្ត ដល់សារពើពន្ធដ៏ធំបំផុតរបស់ខ្លួន នៅក្នុងរយៈពេល៥ឆ្នាំ ភាគច្រើនជាប្រាក់ឧបត្ថម្ភ និង ឥណទានពន្ធ សម្រាប់ជំរុញដល់ផលិតកម្ម និង សកម្មភាពស្រាវជ្រាវ នៅក្នុងប្រទេស។ គម្រោងនេះ អាចនឹងត្រូវអនុវត្ដ នៅត្រីមាទី១ នៃឆ្នាំ២០២៣។

ប្រភពចំនួន២ផ្សេងទៀត បានអះអាង ថា ជំនួយផ្នែកហិរញ្ញវត្ថុ ភាគច្រើន នឹងត្រូវបានប្រើប្រាស់ សម្រាប់ផ្ដល់ឧបត្ថម្ភធន លើការទិញឧបករណ៍ Semiconductor នៅក្នុងស្រុក ផលិតដោយក្រុមហ៊ុនចិន ភាគច្រើនជារោងចក្រផលិត Semiconductor ។ ក្រុមហ៊ុនបែបនេះ នឹងទទួលបានការឧបត្ថម្ភធន ចំនួន២០ភាគរយ លើតម្លៃ នៃការទិញ ព្រោះចិន មានគោលនយោបាយផ្ដល់អាទិភាព នៅក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មបន្ទះឈីប ដោយឯករាជ្យ។

ផែនការគាំទ្រ លើសារពើពន្ធរបស់ចិន បានកើតឡើង ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីខែសីហា បានចុះហត្ថលេខា លើការអនុម័តដ៏សំខាន់មួយ សម្រាប់ការផ្តល់ជំនួយចំនួន រហូតដល់៥២,៧ពាន់លានដុល្លារ សម្រាប់ផលិតកម្ម និង ស្រាវជ្រាវ Semiconductor របស់សហរដ្ឋអាមេរិក ក៏ដូចជា ឥណទានពន្ធ សម្រាប់រោងចក្រផលិតបន្ទះឈីប ដែលប៉ាន់ស្មាន ថា នឹងមានតម្លៃ ២៤ពាន់លានដុល្លារ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×