Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១១ខែ ឆ្នាំ ២០២២នេះ កម្ពុជា បាននាំចេញទំនិញទៅចិនធ្លាក់ចុះជាង ១៩% មានទឹកប្រាក់ជាង ១,១ពាន់លានដុល្លារ

ភ្នំពេញ៖ តាមទិន្នន័យរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា នៅក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២២ នេះ ប្រទេសកម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិន មានតម្លៃទឹកប្រាក់ ១,១ពាន់លានដុល្លារ បានធ្លាក់ចុះ ១៩,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យនេះ បានឲ្យដឹងទៀតថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ ៨,៣៦ពាន់លានដុល្លារ ក្នុងការនាំចូលទំនិញពីប្រទេសចិន។ តួលេខនេះ បានកើនឡើង ១០,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទីទីផ្សារចិន រួមមាន៖ អង្ករ ដំឡូងមី ចេកអំបូងស្រស់ និងផលិផលកសិកម្មមួយចំនួនទៀត។ ចំពោះមុខទំនិញដែលកម្ពុជា នាំចូលពីប្រទេសចិន មានដូចជា វត្ថុធាតុដើមវិស័យវាយនភណ្ឌកាត់ដេរ សម្ភារៈសំណង់ គ្រឿងអេឡិចត្រូនិក សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសំណង់ជាដើម។

ការធ្លាក់ចុះនេះ ដោយសារការដាក់ចេញគោលនយោបាយសូន្យកូវីដ ឬគ្មានកូវីដ១៩របស់ចិន ដែលមានការរឹតត្បិតខ្លាំងជាងមុនទៅលើការដឹកជញ្ជូនទំនិញ ដែលក្នុងនោះការដឹកជញ្ជូនទំនិញពីកម្ពុជា ទៅចិន បានជួបការលំបាកផងដែរ។ ទោះបីយ៉ាងណា ថ្មីៗនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាប់ផ្តើមបន្ធូបន្ថយការរឹតបន្តឹងគោលនយោបាយកូវីដ១៩របស់ខ្លូនហើយ ដែលរំពឹងថា នឹងជំរុញដល់ការនាំចេញរបស់កម្ពុជាទៅប្រទេសចិន ឲ្យមានកំណើនឡើងវិញ នាពេលខាងមុខ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា រយៈពេល ១១ ខែឆ្នាំ ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៤៨,២០ពាន់លានដុល្លារ កើនឡើង ១២,៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះការនាំចូលមាន ២៧,៧៤ពាន់លានដុល្លារ កើនឡើង ៩,២ភាគរយ និងការនាំចេញមានទឹកប្រាក់ ២០,៤៥ពាន់លានដុល្លារ កើន ១៨,១ភាគរយ។ ខណៈជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាពប្រមាណ ៧,២៨ពាន់លានដុល្លារ៕

×