Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានាំចូលប្រេង និងឧស្ម័នមានទំហំទឹកប្រាក់កើនឡើង នៅ១១ខែ ឆ្នាំ២០២២នេះ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ក្នុងរយៈពេល១១ ខែ នៃឆ្នាំ២០២២នេះ ប្រទេសកម្ពុជា បាននាំចូលផលិតផលប្រេង និងឧស្ម័ន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣.៣៨ ពាន់​លានដុល្លារ កើនឡើងជិត៥៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បច្ចុប្បន្ននេះ កម្ពុជានាំចូលប្រេង និងឧស្ម័ន ខណៈធនធានប្រេង និងឧស្ម័ននៅបាតសមុទ្ររបស់ខ្លួន មិនទាន់ បានទាញយកមកប្រើប្រាស់នៅឡើយ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា តម្រូវការផលិតផលប្រេងនៅកម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៤,៨លានតោននៅឆ្នាំ២០៣០ ពោលគឺកើនឡើងពី ២,៨លានតោនក្នុងឆ្នាំ២០២០។ ហើយការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះ គឺចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនេះផងដែរ៕

×