Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​នឹង​ស្រី​ស្អាត​រុស្ស៊ី ៖ មើល​ត្រឹម ក ស្រៀវ​សាច់ ដល់​ឃើញ​ស្មា​ចុះ​…​ញាក់សាច់​តែម្តង​!

spot_img

​រុស្ស៊ី​ជា​ប្រទេសមួយ​សម្បូរ​ស្រី​ស្អាត​គួរសម​ដែរ ហើយ​ពួកគេ​និយម​យកប្តី​បរទេស​។ ចង់​ជួប​ស្រី​ស្អាត ពុំ​ពិបាក​ទេ​នៅ​រុស្ស៊ី តែ​ករណី​នារី​ដែលមាន​វង់​ភ័ក្ត្រ​ទាក់ទាញ ប៉ុន្តែ​ដងខ្លួន​អវៈយវៈ​គួរ​ឲ្យ​…​ខ្លាចញញើត​នោះ​ពិតជា​កម្រ​ឃើញ​ណាស់​។​

វង់​ភ័ក្ត្រ​របស់​នាង​ពិតជា​ស្រស់ស្អាត​អស្ចារ្យ​មែន​

​ប៉ុន្តែ​គ្រា​សំរូត​ក្រសែភ្នែក​ចុះក្រោម​វា​ប្រាកដជា​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​ភ្ញាក់​ក្រ​ញ៉ា​ង ដោយ​ដងខ្លួន​ដ៏​មហិមា​…​មាំមួន​!​។​

​នាង​ឈ្មោះ Julia Vins រស់នៅ​តំបន់ Engels ប្រទេស​រុស្ស៊ី​។ ក្រៅពី​មានមុខមាត់​ស្រស់ត្រកាល នាង​នៅមាន​រាងកាយ​ប្រកបដោយ​…​សាច់ដុំ​។​

វង់ភ័ក្ត្ររបស់នាងពិតជាស្រស់ស្អាតអស្ចារ្យមែន!

Julia អាច​លើក​ដុំ​ដែក​បាន​ទម្ងន់ 180kg ហើយក៏​ធ្លាប់​ទទួលបាន​ពានរង្វាន់ powerlifting (​ប្រលង​លើក​ដុំ​ដែក​) អន្តរជាតិ​ចំនួន​៣​។ គេ​ប្រសិទ្ធ​នាម​នាង​ថា ជា “arbie សាច់ដុំ​៣”​។​

Julia ប្រាប់ថា ពេល​ដើរចេញ​ក្រៅ​ម្តងៗ នាង​ច្រើន​រង​ការ​សំឡឹង​ពោរពេញ​ដោយ​ចម្ងល់​។ បុរស​ពុំ​តិច​ទេ​ដែល​សួរ​នាង​ត្រង់ៗ​ថា ហេតុអ្វី​ក៏​មុខមាត់​ស្អាត​បែបនេះ អាច​ធ្វើជា​តារា​សម្តែង​បាន បែរជា​ទៅ​ហាត់​ឲ្យ​សាច់ដុំ​ឡើង​…​ធំៗ និង​គួរ​ឲ្យ​ស្តាយ​បែបនេះ​?​។ នាង​តែង​ឆ្លើយ​យ៉ាងខ្លី​ថា រាងកាយ​បែបនេះ​ជា​បំណងប្រាថ្នា​របស់​នាង​!​។​

​លើ​បណ្តាញ Instagram របស់​នាង​មាន​អ្នកតាមដាន​ជាប់ 23.000 ក៏​ព្រោះតែ​នាង​…​ខុសគេ​ហើយ​មើលទៅ​!​។​
​ប្រិយមិត្ត​ទស្សនា Clip​

spot_img
×