Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​មួយតប Email ​ថា​៖ «​ជូនចំពោះ​លោក លោកស្រី​! សុំទោស​… យើងខ្ញុំ​ពុំ​ទទួលយក​ខ្ទើយ​ចូល​បម្រើ​ការងារ​បានទេ​»

​ថ្មីៗ​នេះ ខ្ទើយ​រៀន​ចប់​ថ្នាក់បរិញ្ញាប័ត្រ​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បានសម្រេច​ចិត្ត​ទម្លាយ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ហួសចិត្ត នៅលើ​ហ្វេ​ស​ប៊ុ​កថា គាត់​ត្រូវបាន​គេ​បដិសេធ​ទទួលយក​ធ្វើការ​ទេ នៅ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ ។​

​ខ្ទើយ​រូបនេះ​បាន​បង្ហោះ​រូបថត screnshot នៃ email មួយ ដែល​ក្នុងនោះ ក្រុមហ៊ុន​នោះបាន​និយាយថា​៖ «​សុំទោស​ផង​! ពួកយើង​ពុំ​អាច​ទទួលយក ‘​ស្ត្រី​ស៊ីម​២’ ប្រភេទ​នេះ​បានទេ​» ។​

​ភ្លាមៗ​នោះ ក៏មាន​ប្រតិកម្ម​ពី​មិត្តភក្តិ និង​អ្នកលេង​អ៊ិនធើរណេត​ជាច្រើន ដោយ​ពួកគេ​បាន​សួរថា​៖ «​តើ​នេះ​ជា​សម័យ​អ្វី​ទៅ​?» និង​បាន​ថ្កោលទោស​ចំពោះ​អ៊ី​ម៉ែ​ល និង​ក្រុមហ៊ុន​នោះ​ជាខ្លាំង ។​

​អ្នកលេង​អ៊ិនធើរណេត​ម្នាក់ បាន​និយាយថា គាត់​គួរតែ​សប្បាយចិត្ត ដែល​ពួកគេ​ពុំ​ទទួលយក​គាត់​ធ្វើការ ព្រោះ​ពួកគេ​ពិតជា​ពុំមែន​ជា​ក្រុមហ៊ុន​មាន​វិជ្ជាជីវៈ ។​

​តាមច្បាប់​សមភាព​យេនឌ័រ​របស់​ថៃ ដែល​បានចែង​ក្នុង​មាត្រា​ទី​១៨ មាន​ខ្លឹមសារ​ថា ប្រសិនបើ​អ្នកណាម្នាក់​គិតថា​ខ្លួនឯង កំពុង​រង​ការឈឺចាប់​ដោយសារ​ការរើសអើង​ផ្លូវភេទ នោះ​មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹង​ទៅ​គណៈកម្មការ​វិនិច្ឆ័យ​ការរើសអើង​ផ្លូវភេទ ដើម្បី​កំណត់ថា​តើ​វា​ជាការ​អើ​ង​អើ​ង​ផ្លូវភេទ ឬ យ៉ាងណា និង​រក​ដំណោះស្រាយ​ចុងក្រោយ​មួយ ។ នេះ​បើ​យោងតាម sanook ៕ ចន្ទី​

 

×