Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងចំណោម ៥០ម៉ឺន សហគ្រាសនៅកម្ពុជា មានស្រ្ដីជាម្ចាស់ច្រើនជាងបុរស រហូតដល់ ៦០ ភាគរយ

ភ្នំពេញ៖ លោកជំទាវ កែវ មុំ ​ ប្រធានសមាគមសហគ្រិនស្រ្ដីកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុនលីលី ហ្វូត​បានឲ្យដឹងថា ក្នុងចំណោម ៥០ម៉ឺនសហគ្រាស ដែលធ្វើអាជីវកម្មនៅកម្ពុជា ក្នុងនោះមានស្រ្ដីជាម្ចាស់សហគ្រាសច្រើន​ជាងបុរស ដែលមានរហូតដល់ ៦០ភាគរយ ខណៈដែលបុរសគ្រប់គ្រងបានតែជាង ៣០ភាគរយប៉ុណ្ណោះ។ យ៉ាងណាមិញ នៅក្នុងសហគ្រាសរបស់លោកស្រីមានបុគ្គលិក និងកម្មករសរុប ៥០០នាក់ ក្នុងនោះមានស្រ្តី ៤០ភាគរយ ដែលបានកំពុងតែធ្វើការងារនៅក្នុងសហក្រាសឲ្យលោកស្រី។

អាជីវកម្មស្រ្ដី មានច្រើនជាងរហូតដល់បុរស ៦០%នេះ គឺចំនួនប្រាក់ចំណូលរបស់ស្រ្ដីជាអាជីវករមានចំណូលតិចជាងបុរស ដោយសារអាជីវកម្មស្រ្ដីភាគច្រើន ជាខ្នាតមីក្រូដែលជាខ្នាតតូច និងខ្នាតមធ្យម។ អាជីវកម្មរបស់បុរសវិញ គឺខ្នាតមធ្យម និងខ្នាតធំ ដែលជាហេតុធ្វើឲ្យប្រាក់ចំណូលរបស់បុរសច្រើនជាងស្រ្ដី។

លោកជំទាវ បានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យសហគ្រាស ទទួលបានជោគជ័យនៅលើទីផ្សារជាតិ និងអន្តរជាតិ នោះគឺសហគ្រាសនោះ ត្រូវតែផ្តោតសំខាន់ទៅលើគុណភាព សុវត្ថិភាព និងស្តង់ដារ ទើបអាចផលិតចំណីអាហារ ដែលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្នងស្រុក និងក្រៅស្រុកផងដែរ។

លោកជំទាវ កែវ មុំ បានអះអាងថា សហគ្រាសរបស់លោកជំទាវ បានផ្តោតទៅលើការជួយដល់ប្រជាកសិករ ដែលធ្វើការដាំពោត និងអង្ករ ដោយផ្តល់ឱកាសការងារជូនពួកគាត់ ជាពិសេសស្ត្រីតែម្តង។

សូមបញ្ជាក់ថា បច្ចុប្បន្នស្រ្ដីដែលជាម្ចាស់អាជីវកម្មនៅកម្ពុជា មាន ២៩ភាគរយ ធ្វើអាជីវកម្មទាក់ទងនឹងការនាំចេញនាំចូល ការចែកចាយ សិប្បកម្ម វាយនភណ្ឌ និងការលក់រាយជាដើម។ ដោយឡែក ២៣ភាគរយទៀត ធ្វើអាជីវកម្មទាក់ទង និងការផ្ដល់សេវាកម្ម ទៅលើផ្នែកសម្ផស្ស និងសុខភាព អាហារ និងផ្នែកបដិសណ្ឋាកិច្ច ហើយនឹងមានផ្នែកអចលនទ្រព្យ និងសំណង់៕

×