ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចំនួន ៥ ផ្សេងៗគ្នា ជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដើម្បីជំរុញការអនុវត្តការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល នៅតាមគ្រប់ក្រសួង-ស្ថាប័ន និងផែនការសកម្មភាពសម្រាប់ការងារបរិវត្តកម្មឌីជីថល ក្នុងឆ្នាំ២០២៣-២០៣៥ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល តម្រូវការឧបករណ៍និងកម្មវិធីឌីជីថល ការរៀបចំបណ្តាញតភ្ជាប់ឌីជីថល តម្រូវការមជ្ឈមណ្ឌលទិន្នន័យ ការបណ្តុះបណ្តាលសម្រាប់រដ្ឋាភិបាលឌីជីថល និងការរៀបចំផែនការសកម្មភាពរបស់បណ្តាក្រសួង ស្ថាប័ន សម្រាប់ការងារបរិវត្តកម្មឌីជីថលក្នុងឆ្នាំ២០២៣-២០៣៥៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី









