Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិតមួយឆ្នាំមកនេះ CDC បានអនុម័តគម្រោង​វិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម មានសន្ទុះកើនឡើងគួរឲ្យគត់សំគាល់

spot_img

ភ្នំពេញ៖ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១៧៥​គម្រោង កើនឡើង ១១គម្រោង ដែលមានទំហំវិនិយោគសរុបជិត ៤ពាន់លានដុល្លារ ដែលអាចបង្កើតឱកាសការងារបានជាង ១៣ម៉ឺនកន្លែងជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

របាយការណ៍ បានឲ្យដឹងទៀតថា ខណៈចំនួនគម្រោងកើនឡើង ប៉ុន្តែទំហំវិនិយោគ មានការថយចុះ ជាង៦៥លានដុល្លារ បើធៀបនឹង១១ខែ ឆ្នាំ២០២១។

អ្នកជំនាញក្នុងវិស័យវិនិយោគ បានលើកឡើងថា កត្តាដែលកម្ពុជា បានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសិរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង កិច្ចព្រមព្រៀងតំបន់ RCEP និងការដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី គឺសុទ្ធសឹងជាភាពទាក់ទាញវិនិយោគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជា។

បើតាមអ្នកជំនាញ ក្នុងចំណោមគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តច្រើនជាងគេ នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២២នេះ គឺជាក្រុមវិនិយោគិនក្នុងស្រុក  ហើយអ្នកវិនិយោគបរទេសគឺមានមកពីប្រទេសចិន ជប៉ុន កូរ៉េ និងថៃ ជាដើម។  នៅរយៈពេល ១១ខែ ឆ្នាំ២០២២នេះការ​កើនឡើងនៃការវិនិយោគ ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពល្អប្រសើរ តាមរយៈការកើនឡើងទាំងគម្រោងវិនិយោគថ្មីៗ និងការនាំចេញទំនិញ ទៅកាន់ទីផ្សារអន្តរជាតិ នៅតែរក្សាបាននូវកំណើន។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជា បានឈរនៅលំដាប់លេខរៀងទី១ ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២ ខណៈចិន ឈរនៅលំដាប់ទី២ ថៃ ជាប់ចំណាត់ថ្នាក់លេខ៣ និងជប៉ុន ស្ថិតនៅលេខរៀងទី៤។

គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តចំនួន ១៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបជិត៤ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២នេះ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ១៥២គម្រោង។ ចំណែកឯ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៩គម្រោង។ ដោយឡែកវិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មានចំនួន ៩គម្រោង និងវិស័យទេសចរណ៍ មានចំនួន ៥គម្រោង៕​

spot_img
×