Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ចាប់ផ្ដើមដំណើរការគម្រោងផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម កម្លាំង៧០០មេហ្គាវ៉ាត់

spot_img

ភ្នំពេញ៖ គម្រោងសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ បានចំណាយពេល ២៧ ខែ ចាប់ពីខែសីហា ឆ្នាំ ២០២០ ដល់ ខែវិច្ឆិកា ឆ្នាំ ២០២២។

គម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ហ័រតៀន នៅខេត្តព្រះសីហនុ បានឆ្លងកាត់ការសាកល្បងដោយជោគជ័យ និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅកម្ពុជា ដែលបានក្លាយជាគម្រោងផលិតថាមពលដ៏ធំបំផុតនៅក្នុងប្រទេស។​

រោងចក្រថាមពលដើរដោយធ្យូងថ្ម ហ័រដៀន ខេត្តព្រះសីហនុ នៅកម្ពុជា (HSPGC Power Plant) ​ស្ថិតនៅក្រោមក្រុមហ៊ុន ហ័រតៀន អូស៊ី អ៊ិនវេសមេន ខូអិលធីឌី របស់ប្រទេសចិន។ ក្រុមហ៊ុនបានថ្លែងការណ៍ថា រោងចក្រនេះ បានទទួលយកស្តង់ដារ បច្ចេកវិទ្យា និងឧបករណ៍របស់ចិន ជាមួយនឹងសមត្ថភាពដំឡើង ២ ×៣៥០ មេហ្គាវ៉ាត់ (MW) កម្លាំង៧០០មេហ្គាវ៉ាត់។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ប្រតិបត្តិការពេញលេញនៃ HSPGC មានសារសំខាន់សម្រាប់ការកែលម្អរចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលរបស់កម្ពុជា និងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់កម្ពុជាមានភាពល្អប្រសើរ។ រោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលមានសមត្ថភាពដំឡើងធំជាងគេនេះ ជាសូចនាករកម្រិតខ្ពស់បំផុត និងកម្រិតការពារបរិស្ថានខ្ពស់បំផុតនៅកម្ពុជា។​

យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា EDC បានឱ្យដឹងថា ថាមពលចំនួន ៣០៣៣ មេហ្គាវ៉ាត់ ត្រូវបានផលិតក្នុងស្រុកដោយទំនប់វារីអគ្គិសនី រោងចក្រថាមពលធ្យូងថ្ម រោងចក្រថាមពលប្រើម៉ាស៊ូត រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងរោងចក្រថាមពលជីវម៉ាស ហើយ ៩៨១មេហ្គាវ៉ាត់ ត្រូវបាននាំចូលពីប្រទេសជិតខាងប្រទេសថៃ ឡាវ និងវៀតណាម។

បើតាម EDC តម្រូវការថាមពលនៅកម្ពុជា បានកើនឡើងដល់ ៤០១៤ មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២១ ពោលគឺកើនឡើង ១% ពី ៣៩៧២ មេហ្គាវ៉ាត់ កាលពីឆ្នាំ២០២០៕

spot_img
×