Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​សិស្ស​វិទ្យាល័យ​បាក់​ទូក​ម្នាក់ ក្រោយពី​ក្លាយខ្លួនជា​ចោរ​ឆក់យក​កាបូប​គេ

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ប៉ូលីស​ខណ្ឌទួលគោក​សហ​ការ​ជាមួយ​កំលាំង​ប៉ូលីស​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បានធ្វើការ​ឃាត់ខ្លួន​សិស្ស​វិទ្យាល័យ​បាក់​ទូក​ម្នាក់ ក្រោយ​ពេលដែល​កូនសិស្ស​សាលា​ម្នាក់នេះ​និង​បក្ខពួក​ម្នាក់ទៀត​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​គេ បាន​៣​ថ្ងៃ ។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់​ខ្លូន​កាលពី​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល ១៣​និង ៣០​នាទី នៅ​ចំណុច​ផ្ទះ​លេខ​៨១ BE1 ផ្លូវ​លេខ​១០៧ ក្រុមទី​១ ភូមិ​១ សង្កាត់​អូ​ស្សី​៤ ខណ្ឌ​៧​មករា រាជ​ធា​ភ្នំពេញ ពោលគឺ​ក្រោយពី​ប្រព្រឹត្ត​អំពើ​ឆក់​នេះ​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល ១២:៣០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៥Eo ផ្លូវ​លេខ​២២១ ក្រុមទី​១៤ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ឈ្មោះ ញាណ ចាន់​មុន្នី​រ័ត្ន ហៅ រ័ត្ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​បាក់​ទូក ថ្នាក់​ទី​១០H ស្នាក់​នៅផ្ទះ​លេខ ៨១ BE1 ផ្លូវ​លេខ​១០៧ ក្រុមទី​១ ភូមិ​១ សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ​ឈ្មោះ ជា វណ្ណា ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​១៨AE ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ សំភារៈ​បាត់បង់​មាន​៖​កាបូបស្ពាយ​ពណ៌​សូកូឡា​មួយ​ក្នុងនោះ​មាន : ចិញ្ចៀន​ប្លា​ទីន​មួយ​វង់ ទូរស័ព្ទដៃ​ពណ៌​ខៀវ​មួយគ្រឿង​ម៉ាក Nokia ប្រើ​ស៊ីម​លេខ 012 921827 , អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១ ប្រាក់រៀល​ជាង​៤០០.០០០​រៀល​) និង​ប្រាក់​ដុល្លារ​ចំនួន​៦០០$ និង​ឯកសារ​មួយចំនួន ។​

​ចំណែក​វត្ថុតាង​ចាប់យក​មាន​៖ ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Beat ពណ៌​ផ្កាឈូក លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GL-6434(​ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់​)​។​

​មន្ត្រី​ប៉ូលីស​ខណ្ឌទួលគោក​បាន​អោយដឹងថា​ ​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​បាន​ជិះ​ម៉ូតូឌុប​កូន​ទៅ​សាលារៀន រួច​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​គោ​ជល់​ចំនួន​៥​កេះ​នៅ​ផ្សារ​ដេប៉ូ លុះ​ពេល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ពេលមកដល់​មុខផ្ទះ​លេខ​៥Eo ផ្លូវ​លេខ​២២១ ក្រុមទី​១៤ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្រាប់​តែមាន​ជនសង្ស័យ​ឈ្មោះ ញាណ ចាន់​មុន្នី​រ័ត្ន និង​បក្សពួក​ឈ្មោះ រ៉​ន វៃ​ហ្សី​ង ហៅ ហ្សី​ង​ភេទ​ប្រុស អាយុ​ប្រហែល​១៧​ឆ្នាំ ជនជាតិខ្មែរ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Beat ពណ៌​ផ្កាឈូក លាយ​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក លេខ ភ្នំពេញ 1GL-6434 បាន​ជិះ​ម៉ូតូ​មកពី​ខាងក្រោយ​រួច​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ ហើយ​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​យក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ​គេចខ្លួន បាត់ ។ លុះ​មកដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល ១៣:៣០​នាទី សមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ និង​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់​ឈ្មោះ ញាណ ចាន់​មុន្នី​រ័ត្ន និង​ចាប់យក​វត្ថុតាង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ឆក់ នៅ​ចំណុច​ផ្ទះ​លេខ​៨១ E1 ផ្លូវ​លេខ​១០៧ ក្រុមទី​១៤ ភូមិ​៤ សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​និង​ក្រោ​ពី​យក​ទឹកនោម​របស់​ជនសង្ស័យ​ខាងលើ​មក​ធ្វើ​តេ​ស្តិ៍​ស្វែងរក​សារធាតុ​ញៀន ជា​លទ្ធផល​មាន​ភាព​វិជ្ជមាន (​មាន​សារធាតុ​ញៀន​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ញាណ ចាន់​មុន្នី​រ័ត្ន កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×