Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ហ៊ា.នវា.យប្រ.ហារលើអ៊ុយក្រែន តែពីចម្ងាយ ព្រោះខ្លាចមីស៊ីលអាមេរិក

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ រុស្ស៊ី នៅតែបន្ដវាយប្រហារយ៉ាងខ្លាំង ប្រឆាំងនឹងអ៊ុយក្រែន ដោយការបា.ញ់ពីចម្ងាយ ដើម្បីបញ្ចៀសពីការខូចខាត ដល់យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ Tu-160 ឬ Tu-95 ហោះហើររយៈចម្ងាយឆ្ងាយ ប៉ុន្ដែប្រព័ន្ធបា.ញ់ទម្លាក់មីស៊ីលដ៏ទំនើប PAC-3 របស់សហរដ្ឋអាមេរិក នឹងអាចធ្វើឲ្យមានការប្រែប្រួលស្ថានការណ៍សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។

សារព័ត៌មាន The Eurasia Times បានផ្សាយ ថា បើតាមការធ្វើបច្ចុប្បន្នភាពរបស់ទីភ្នាក់ងារចារកម្ម ចក្រភពអង់គ្លេស បានឲ្យដឹងថា កម្លាំងទាហានរុស្ស៊ី បានបា.ញ់ប្រហារមីស៊ីល រាប់សិបគ្រាប់ ទៅលើរដ្ឋធានីកៀវ ដែលជាការវា.យប្រហារដ៏ខ្លាំងក្លាបំផុតមួយ នៅក្នុងសង្គ្រាមនេះ។ សកម្មភាពយោធារបស់ក្រុងមូស្គូ បានធ្វើឲ្យប៉ះពាល់ដល់ថាមពលយ៉ាងធ្ងន់ធ្ងរបំផុត នៅទូទាំងប្រទេស។ នេះជាការវា.យប្រហារទ្រង់ទ្រាយធំ ពីចម្ងាយ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ថា រលកនៃការវាយប្រហារ ប្រឆាំងនឹងអ៊ុយក្រែន នេះ ភាគច្រើន បា.ញ់មីស៊ីលគ្រូស ពីលើអាកាស និង បា.ញ់ចេញពីសមុទ្រ ប៉ុន្តែក៏បានរាប់បញ្ចូលស្ទើរតែទាំងស្រុង ពីការវា.យប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនអត្ដឃាតរបស់អ៊ីរ៉ង់ Shahed-136 ផងដែរ។ ជាមួយគ្នានេះដែរ កម្លាំងទាហានរុស្ស៊ី ក៏ទំនងជាទទួលបានមីស៊ីលផ្លោង ពីប្រទេសអ៊ីរ៉ង់ ដែលជាអាវុធវា.យប្រហារយ៉ាងសាហាវ យកមកប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះ កំពុងតែប្រយុទ្ធ ដោយមិនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ សម្រាប់ស្ទាក់ចាប់ និង បា.ញ់ទម្លាក់មីស៊ីលផ្លោងរបស់កម្លាំងទាហានក្រុងមូស្គូ។

សារព័ត៌មាន The Eurasian Times បានរាយការណ៍ ថា សហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលចុងក្រោយ នៅក្នុងការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសអ៊ុយក្រែន។ សេចក្ដីរាយការណ៍ចុងក្រោយបង្អស់ បានបង្ហាញ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែពិចារណ លើការបំពាក់អាវុធ ដល់ក្រុងកៀវ ជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriot PAC-3 ។

បើតាមសារព័ត៌មាន Politico បានរាយការណ៍ ថា ឥឡូវនេះ ប្រព័ន្ធការពារដែនអាកាស Patriot PAC-3 ជាជម្រើសមួយ នៅក្នុងជម្រើសជាច្រើនទៀត ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតែគិតពិចារណា នៅក្នុងការបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយដល់ក្រុងកៀវ អាចស្ទាក់ចាប់មីស៊ីលបាល្លិស្ទីករបស់រុស្ស៊ី វា.យប្រហារ ទៅលើដែនដីរបស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×