Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង កំពុងរកការគាំទ្រ ដើម្បីវិនិយោគកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នៅកម្ពុជា

spot_img

ភ្នំពេញ៖ កម្ពុជា បានបង្ហាញការគាំទ្របំណងវិនិយោគកែច្នៃសំរាម ទៅជាថាមពល របស់ក្រុមហ៊ុនកូរ៉េខាងត្បូង។ ក្នុងឱកាសអញ្ជើញចូលជម្រាបលាបញ្ចប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា លោក ប៉ាក ហឹងឃ្យូង ក៏បានឆ្លៀតស្វែងរកការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើគម្រោងខាងលើនេះផងដែរ។

Portrait of two workers wearing biohazard suits working at waste processing plant sorting trash on conveyor belt, copy space

ក្នុងជំនួបជម្រាបលានោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះគម្រោង​វិនិយោគ កែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នេះ។ សម្តេច បានណែនាំឱ្យក្រុមហ៊ុនធ្វើការជាមួយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រួមជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលពល ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។

ក្រុមហ៊ុន ECOCAM របស់កូរ៉េខាងត្បូង បាននិងកំពុងស្វះស្វែងរកការគាំទ្រ ដើម្បីវិនិយោគកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

គម្រោងកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់ ត្រូវបានគេមើលឃើញថា នឹងរួមចំណែកយ៉ាងសំខាន់ដល់បរិស្ថានកម្ពុជា ជាពិសេសគឺបំលែងសំរាម និងកាកសំណល់ទៅជាប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការប្រើប្រាស់របស់មនុស្ស។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ក្នុងមួយឆ្នាំ កម្ពុជា បានបង្កើតសំរាមជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមមានជាង ១ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២,៧០០ ទៅ ៣,០០០តោន ក្នុងមួយថ្ងៃ។ ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧.៤០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨.១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០.២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨.៣០%៕

spot_img
×