ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក សហព័ន្ធសន្តិភាពសកល សុំអនុសាសន៍ដល់ខ្ពង់ខ្ពស់ ពីសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងគម្រោងសួនសន្តិភាពមេគង្គ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ ឯកឧត្តមបណ្ឌិត យ៉ុន យ៉ុងហូ (Yun Young-ho) អគ្គនាយក សហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ ។

តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅក្រោយជំនួបថា ឯកឧត្តមបណ្ឌិត យ៉ុន យ៉ុងហូ បានគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ពាន់ និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ ។

ឯកឧត្តមបណ្ឌិត ក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពី ដំណើរការគៀងគរការគាំទ្រ ធម្មនុញ្ញសន្តិភាពពិភពលោក និងគម្រោងសួនសន្តិភាពមេគង្គ ហើយក៏បានគោរពសុំអនុសាសន៍ដល់ខ្ពង់ខ្ពស់ពីសម្ដេចតេជោពាក់ព័ន្ធទៅនឹងករណីនេះផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត យ៉ុន យ៉ុងហូ ចំពោះការអបអរសាទរនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចប្រជុំអាស៊ានកន្លងទៅនេះ គឺមានបញ្ហាចាក់ស្រេះគ្នាយ៉ាងច្រើន តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានដោះស្រាយបានទាំងអស់ ហើយបានចេញឯកសារទាំងអស់ទាំង១០១ឯកសារ ដោយមិនមានការរាំងស្ទះឡើយ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់ឯកឧត្តម យ៉ុន យ៉ុងហូ ឱ្យជំរុញការគាំទ្រ តាមទម្រង់ UPF+X តាមរយៈការគាំទ្រពីតូចទៅធំ រីឯគម្រោងសួនសន្តិភាពមេគង្គវិញ សម្ដេចតេជោសូមឱ្យបន្តធ្វើការបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម