ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ នៅពហុកីឡដ្ឋានមរតក តេជោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន បាន ប្រកាស នូវការត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលនេះជាការបំណងប្រាថ្នារបស់ប្រជា ពលរដ្ឋជាច្រើន ដោយចង់ឲ្យឃើញវត្តមានព្រឹត្តិការណ៍នេះត្រឡប់មកវិញ និងផ្ដល់ភាពសប្បាយរីករាយជូនប្រជា ពលរដ្ឋនៃមហាក្រុមគ្រួសារខ្មែរសារជាថ្មី។
នៅរសៀលថ្ងៃទី២០ ខែធ្នូ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៦- ២៥៦៧ គ.ស .២០២៣ ដែលត្រូវជាខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “សម និងផ្ដ សង្ឃឹម ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់ បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជា ច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំ ប្រពៃណី និងរបាំប្រជាប្រិយការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយ ភាពជាច្រើនទៀត។
សន្និសីទនេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណៈកម្ម ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងជាប្រធានសហ ភាពសហព័ន្ធ យុវជនកម្ពុជា រួមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមចង្កោមនៃក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត និងប្រធានក្រុមការ ងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ ២០២៣ និងអ្នកសារព័ត៌មានជាច្រើនរូប។

សន្និសីទសារព័ត៌មាននារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជន ដើម្បីជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឱ្យបាន កាន់តែទូលំទូលាយ។ សន្និសីទសារព័ត៌មាននេះទៀតសោត ក៏ជាការយកឱកាសប្រកាសបើកជាផ្លូវការនូវការត្រៀម រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តសារជាថ្មីម្តងទៀតនៅលើទឹកដីអង្គរ នៃខេត្តសៀម រាប ដើម្បីជាការជួបជុំមហាគ្រួសារ ខ្មែរ និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងត្រូវរៀបចំសារជាថ្មី នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជា ប្រារព្ធខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាការរំលឹកដល់ភាពរស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់ របស់ខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបីនៃពិភពលោក។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និង អភិវឌ្ឍវប្បធម៌ជាតិលើកស្ទួយកិត្យានុភាពជាតិលើឆាក អន្តរជាតិ រួមទាំង បានផ្ដល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានចូលរួមបំផុសគំនិតស្មារតី ប្រជាជនកម្ពុជា ជាពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិ និងបន្តថែរក្សាកេរមរតកនេះឱ្យបានគង់វង្ស ក៏ដូចជាបំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារខ្មែរតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និង អភិវឌ្ឍវប្បធម៌ បាវចនាជាតិ ដួងព្រលឹង និងអត្តសញ្ញាណជាតិ ខ្មែរ។ លើសពីនោះថែមទៀត ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ក៏ជាការផ្ដល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន. អាជីវករ តាំងបង្ហាញ និងលក់ផលិតផលពាណិជ្ជកម្ម សិប្បកម្ម និងសេវាកម្មនានា ដើម្បីចូលរួមចំណែកលើកស្ទួយ និងជំរុញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ដែល អាចចាត់ទុកបានថាជាមាសបៃតងរបស់កម្ពុជា និងជាពិសេសការចងចាំនូវភាពសប្បាយរីក រាយរបស់បងប្អូន ប្រជាពលរដ្ឋកម្ពុជាដែលបានដក់ជាប់ក្នុងស្មារតីនៃមហាគ្រួសារខ្មែរគ្មានថ្ងៃបំភ្លេចបាន។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន លោក ហ៊ុន ម៉ានី បានលើកឡើងថា ប្រធានបទសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាឆ្នាំនេះគឺ “ក្តីស្រម និងក្តសង្ឃឹម» ដែលមានន័យថា ការផ្សារភ្ជាប់នូវក្តីស្រមៃ ជាមួយក្តីសង្ឃឹម ប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបក្នុងដំណើរឆ្ពោះទៅកាន់ភាពសុខ ក្សេម ក្សាន្ត មោទកភាពជាតិ ភាពរុងរឿង និងភាពរីកចម្រើន វិបុលភាព និងភាពធន់ នៃប្រជាជាតិកម្ពុជា ជាមួយ អរិយធម៌ដែលខ្ពង់ខ្ពស់ ឆើតឆាយ។ ក្នុងន័យនេះប្រធានបទខាងលើ បានផ្សារភ្ជាប់ជាមួយ នឹងគោលគំនិត 3Cs ដែលជាគោលគំនិតឆ្ពោះទៅអនាគតកម្ពុជា នៃការកសាងធនធានមនុស្សប្រកបដោយសមត្ថ ភាព ក្នុងមានភាពជា ខ្មែរ និងពោរពេញដោយធម៌។ ប្រធានបទនេះ បានរំលឹកឡើងពីក្តីស្រមៃរបស់យុវជនមួយក្រុមចង់រៀបចំព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយនៅមុខប្រាង្គប្រាសាទអង្គរ ជាពិសេសធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា ឱ្យបានច្រើនកុះករនារដូវបុណ្យ ចូលឆ្នាំខ្មែរ។ ជុំវិញសាច់រឿងមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី ធ្លាប់បានលើកឡើងថាកាលពី១០ឆ្នាំ មុន មានយុវជនមួយក្រុមធ្លាប់មានក្តីស្រមៃ ដោយសង្ឃឹមថានឹងមានព្រឹត្តិការណ៍មួយដែលរៀបចំ ដោយយុវជន នៅក្នុងតំបន់នៃរមណីយដ្ឋានអង្គរ ក្នុងភាពជាខ្មែរ ទាំងរូបភាព និងខ្លឹមសារ។ បន្ទាប់ពីបានគិត ក៏បាន ចាប់ផ្តើមគូរ ហើយ ក្តីស្រមៃ និងក្តីសង្ឃឹមរបស់ក្រុមយុវជនមួយក្រុមតូចមួយ ត្រូវបានរីកសុះសាយ បន្ទាប់ពីពួកគេកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណង ប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរ សាទរពិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើអោយរស់រវើកឡើងនៃមរតកបេតិក ភណ្ឌអរូបីខ្មែរ ចូល រួមថែរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ផ្ដល់ឱកាសដល់យុវជន ប្រជា ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និង សាសនា ដើម្បីបំផុសស្មារតីប្រជា ជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ជា បំផុស គំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារ តែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្ត សញ្ញាណ ជាតិខ្មែរ រួម ទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្ប កម្ម និងសេវាកម្ម នានា និងចូលរួមចំណែក ជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨ ស.ស.យ.ក. បានរៀបចំព្រឹត្តិការណ៍នេះ ៦លើកមកហើយ ដោយបានចូលរួមលើក ទឹកចិត្ត និងទុកលទ្ធភាពជូនក្រុមគ្រួសារស.ស.យ.ក. រាជធានី/ខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅតាមបណ្តា រាជធានី/ខេត្តរបស់ខ្លួន។
មកទល់ពេល នេះ អង្គរសង្ក្រាន្ត មានអត្ថន័យលើសតែពីព្រឹត្តិការណ៍ តែជាអត្តសញ្ញាណ និងស្មារតីនៃមហាក្រុមគ្រួសារខ្មែរ ក្នុងការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការបង្ហាញ ការស្រឡាញ់ ក៏ដូចជាមោទន ភាពចំពោះប្រទេសជាតិទូទាំងប្រទេស និងក្រៅប្រទេស៕ រក្សាសិទ្ធិដោយៈ ចេស្តារ



