Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Royal Railway បោះលក់មូលបត្រលើកទី២ តម្លៃ២៤លានដុល្លារ ដើម្បីគាំទ្រអភិវឌ្ឍន៍បណ្តាញផ្លូវដែកកម្ពុជា

spot_img

ភ្នំពេញ៖ ក្រុមហ៊ុន Royal Railway PLC បានចាប់ផ្តើមការចេញមូលបត្រចុះបញ្ជីទី២ ក្នុងតម្លៃ២៤លានដុល្លារ នៅលើផ្សារហ៊ុនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍នៃបណ្តាញផ្លូវដែកកម្ពុជា។

បើតាមក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Royal Railways ទឹកប្រាក់ចំនួន២៤លានដុល្លារ ដែលបានចុះបញ្ជី Bond (បោន) ទី២  និងការវិនិយោគរបស់ខ្លួន ទៅក្នុងក្រុមហ៊ុន Royal Railway Plc នឹងអភិវឌ្ឍជាយុទ្ធសាស្ត្រដ៏សំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដើម្បីគាំទ្រដល់ការកើនឡើង នូវតម្រូវការដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការបង្កើនសមត្ថភាពការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងការចំណាយទាប។

បើតាមឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានឲ្យដឹងថា “នេះជា Bond ទី២ ដែលក្រុមហ៊ុន Royal Railway បានចុះបញ្ជីលើទីផ្សារមូលបត្រកម្ពុជា ដែលប្រាក់ចំណូលនឹងត្រូវប្រើប្រាស់ ដើម្បីបន្តការអភិវឌ្ឍន៍ និងពង្រីកទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ នៅក្នុងប្រទេស។ មូលបត្របំណុលនេះ គឺជាមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធដំបូងគេ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ហើយមានលក្ខណៈពិសេសជាច្រើន ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរ ដើម្បីដឹកនាំដល់ការ​ផ្តល់​មូលនិធិហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត តាមរយៈទីផ្សារមូលធនក្នុងស្រុក។

គួរបញ្ជាក់ថា មូលបត្របំណុលទី២នេះ ធ្វើតាមការចុះបញ្ជីដំបូងនៃមូលបត្របំណុល ១០លានដុល្លារ ដែលជាការចុះបញ្ជីមូលបត្របំណុល ហេដ្ឋារចនាសម្ព័ន្ធដំបូងគេនៅកម្ពុជា។ មូលបត្របំណុលទី២ នេះក៏សម្រេចបាននូវមូលបត្របំណុលដំបូងគេមួយចំនួន នៅក្នុងប្រទេសកម្ពុជាផងដែរ ទាក់ទងនឹងការក្លាយជាមូលបត្របំណុលរយៈពេល១០ឆ្នាំដំបូងនៅក្នុងទីផ្សារ៕

spot_img
×