Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍​ឆ្លើយតបថា ​រាជរដ្ឋាភិបាលកម្ពុជា មិនតម្រូវឱ្យភ្ញៀវទេសចរ បង្ហាញតម្លៃពី ១០០០ ទៅ ២០០០ដុល្លារ ពេលចូលចូល​ព្រះរាជាណាចក្រ​កម្ពុជានោះទេ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយតម្រូវឱ្យភ្ញៀវទេសចរ នាំសាច់ប្រាក់ ១០០០ ដុល្លារ ឬ ២០០០ ដុល្លារ ចូលប្រទេសកម្ពុជានោះទេ”។

បើតាមក្រសួងទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិនតម្រូវឱ្យភ្ញៀវទេសចរ បង្ហាញតម្លៃពី ១០០០ ទៅ ២០០០ដុល្លារ មុនពេលចូលប្រទេសកម្ពុជានោះទេ។ ការ​ប្រកាសរបស់ក្រសួង​​ ធ្វើ​ឡើង ​បន្ទាប់​ពី​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន ​បាន​ស្នើ​ឱ្យ​អ្នក​ទេសចរ​បង្ហាញ​សាច់​ប្រាក់ ១០០០ ទៅ ២០០០ដុល្លារ ​មុន​ពេល​ឡើង​យន្តហោះ។​

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា រាជរដ្ឋាភិបាល បានលើកលែងការស្នើសុំប័ណ្ណចាក់ថ្នាំបង្ការរួចហើយ ការធ្វើតេស្តរហ័ស ហើយទាមទារតែលិខិតបញ្ជាក់គយ និងពាក្យសុំទិដ្ឋាការនៅពេលមកដល់ប៉ុណ្ណោះ។

សេចក្តីប្រកាស បានបន្ថែមថា ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់ ដែលត្រូវយកជាមួយពួកគេមក​នោះ គឺជាការទទួលខុសត្រូវរបស់មន្ត្រីនៅច្រកទ្វារអន្តរជាតិ ដែលគួរធ្វើតែក្នុងករណីខ្លះប៉ុណ្ណោះ។ មន្រ្តីក្រសួងទេសចរណ៍ ក៏បានអំពាវនាវ ឱ្យភ្ញៀវទេសចរទាំងអស់ គោរពតាមតម្រូវការរបស់កម្ពុជា និងស្វាគមន៍ភ្ញៀវទេសចរ ដែលមកទស្សនាប្រទេសកម្ពុជា៕

×