ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ស្មើ ៧២.៣៣ភាគរយច្រើនជាងឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរ

ភ្នំពេញ ៖ ជាមួយនឹងការចូលរួមអបអរសាទរដោយក្ដីរំភើបរីករាយជាមួយឪពុកម្ដាយ អាណាព្យាបាល ដែលមានកូនៗប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះសារចូលរួមអបអរសាទរកុមារ ហ៉ី ទៀងគីមហុង អាយុ១៣ឆ្នាំ ជាចៅប្រុសរបស់សម្ដេច ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយទទួលបាននិទ្ទេស «C»។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសាររីករាយជាមួយចៅប្រុសនេះថា តា សូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស ” C “។ តាសប្បាយរីករាយ និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ។

ជាមួយគ្នានេះដែរ សម្ដេចតេជោមហ៊ុន សែន បានចូលរួមសោកស្ដាយជាមួយឪពុកម្ដាយក្រុមគ្រួសារដែលមានកូនៗបានប្រឡងធ្លាក់សញ្ញាប័ត្របាក់ឌុបនេះ និងសូមលើកទឹកចិត្តឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីក្លាយជាសិស្សមានចំណេះដឹង និងជាសិស្សរៀនពូកែ, ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធបានអនុវត្តនូវដំណើរការប្រឡង ក៏ដូចជាគោលការណ៍ផ្សេងៗ តាមក្បួនច្បាប់ត្រឹមត្រូវហើយ។ មានន័យថា សិស្សខិតខំរៀនទទួលបានចំណេះដឹងនិងជាអ្នករៀនពូកែ, សិស្សរៀនចេះ រៀនពូកែ គឺ ” ជាប់ “។

ទាក់ទងទៅនឹងលទ្ធផល ការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ ២០២២ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព គង់ នៅ វត្ត «និគ្រោធវ័ន» ហៅ គល់ទទឹង ស្ថិតក្នុងសង្កាត់ព្រែក ថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ មានថេរវាទ ថា ធ្លាក់ឬជាប់ ត្រូវហ៊ានទទួលយក, សំខាន់ ត្រូវងើបបន្តដំណើរទៅទៀត បើធ្លាក់ រៀនតក៏បាន រៀនជំនាញក៏ល្អ។

សូមរំលឹកថា កាលឆ្នាំសិក្សា២០២០-២០២១ មានសិស្សជាង ១១ម៉ឺន៤ពាន់នាក់ បានចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ, សម័យប្រឡងថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១, ប្រឡងជាប់ចំនួនជាង ៧ម៉ឺន២ពាន់១៦នាក់ ស្មើនឹង៦៥,៦៥%។ ចំនួននេះមានការថយចុះបន្តិចបើធៀបនឹងឆ្នាំ២០១៩ ដោយកាលនោះ សិស្សជាង៧ម៉ឺន៩ពាន់៥២នាក់បានប្រឡងជាប់ ស្មើនឹង៦៩,៦២%។

ចូលដល់ឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡងថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ ២០២២ មានសិស្សប្រឡងសរុបប្រមាណ ១២ម៉ឺននាក់, ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម