Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិកព្រមានតាលីបង់ ត្រូវតែអនុញ្ញាតឲ្យស្រ្ដីអាហ្វហ្កានីស្ថាន មានសិទ្ធិចូលរៀនថ្នាក់ឧត្ដមសិក្សា

រដ្ឋធានីកាប៊ូល៖ ក្រោយការផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) គាំទ្រដោយលោកខាងលិច ហើយឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតមក រដ្ឋាភិបាលរបស់តាលីបង់ បានដាក់បម្រាមយ៉ាងតឹងរឹងដល់ស្ដ្រី នៅក្នុងប្រទេសអាស៊ីមួយនេះ ដោយការហាមឃាត់ចូលរៀន នៅតាមមហាវិទ្យាល័យ ឬ សាកលវិទ្យាល័យ រហូតធ្វើឲ្យសហរដ្ឋអាមេរិក ចេញការព្រមានធ្ងន់ៗ ចំពោះការប្រឆាំងនឹងសិទ្ធិរបស់ស្រ្ដី។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៣ ខែធ្នូ ថា លោក អេតូនី ប៊ីលនខែន (Antony Blinken) រដ្ឋមន្រ្ដី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា រដ្ឋាភិបាលតាលីបង់ កំពុងតែព្យាយាម កាត់ទោសស្ត្រីអាហ្វហ្គានីស្ថាន ឲ្យធ្វើដំណើរ ឆ្ពោះទៅរកអនាគតដ៏ខ្មៅងងឹត តាមរយៈការហាមឃាត់ពួកគេ មិនឱ្យចូលរៀន នៅតាមសាកលវិទ្យាល័យនានា។ បម្រាមដ៏អាក្រក់បែបនេះ គឺជាការបំផ្លិចបំផ្លាញអនាគត ឬ ឱកាសរបស់ស្រ្ដីអាហ្វហ្កានីស្ថាន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ លោកប្រមុខការទូតសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា រដ្ឋាភិបាល គ្រប់គ្រងដោយតាលីបង់ នឹងទទួលបរាជ័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនង ជាមួយពិភពលោក។ បញ្ហានេះ លុះត្រាតែពួកគេកែប្រែ ឬលុបចោលបម្រាម ប្រឆាំងនឹងស្ដ្រី ហើយអនុញ្ញាតឲ្យពួកគេ មានសិទ្ធិទទួលបានការរៀនសូត្រ នៅថ្នាក់ឧត្ដមសិក្សា៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×