Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បន្តពង្រឹងគុណភាពសេវាកម្ម ក្នុងការទទួលទេសចរចិនទ្បើងវិញ បន្ទាប់ពីខកខានជាងពីរឆ្នាំ ដោយសារកូវីដ-១៩

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅតែបន្តពង្រឹងគុណភាពសេវាកម្ម ក្នុងការទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បីកំណើនភ្ញៀវទេសចរមកទស្សានកម្ពុជា។ ជាក់ស្តែង រយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង ៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣,៨% ដែលអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ ២០២៣។

ក្រសួងទេសចរណ៍ បន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រសួងទេសចរណ៍សូមអបអរសាទរអាជីវកម្មទេសចរណ៍មួយចំនួនដែលទទួលបានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន ដែលក្នុងនោះមានប្រមាណ ១០ក្រុមហ៊ុន៕

×