Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រភពចំណូលកំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ មានការកើនឡើង ២២%

spot_img

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានកំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា រយៈពេល១១ខែ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣៧,០៤៩,២៧៨ដុល្លារ កើនឡើង២២% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៣០,៣៩០,១៧២ដុល្លារ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ បានមកពីប្រតិបត្តិការផែ ចំនួន ២៩,១៧១,២៨២ដុល្លារ។ ចំណូលពីអាជ្ញាធរ​ផែ មានចំនួន ៣,៧៨១,៧៧២ដុល្លារ។ ចំណូលពីសេវាកម្មផ្សេងៗ មានចំនួន ២៧២,៦៣២ដុល្លារ។ និងចំណូលផ្សេងៗទៀត មានចំនួន ៣,៨២៣,៥៩២ដុល្លារ។

ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់១១ខែ ឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖ ទំនិញ-ប្រេងឥន្ធនៈមានចំនួន ៣,៦៤៦,០២៩តោន កើនឡើង៣.៥៨% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន ៣,៥១៩,៨៤៤តោន។នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន ៣,២៧១ជើង កើនឡើង៥៤.៧៣ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២,១១៤ជើង។បរិមាណកុងតឺន័រ មានចំនួន ៣៨៣,២៦១ធីអ៊ីយូ កើនឡើង២១.៤០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន៣១៥,៦៩២ ធីអ៊ីយូ។ នាវាទេសចរណ៍ មានចំនួន៧៨ជើង កើនឡើង៧៨.០០ភាគរយ។និងបរិមាណអ្នកដំណើរ មានចំនួន៥,០៧៥នាក់ កើនឡើង៥,០៧៥.០០ភាគរយ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានប្រាក់ចំណេញចំនួន ១២,៧០៧,៨៣១ដុល្លារ៕

spot_img
×