Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាទទួលបានភ្ញៀវទេសចរសរុប​ជិត ៤៥​ម៉ឺន​នាក់ ​នៅសប្តាហ៍​ទី៤ ខែធ្នូ

ភ្នំពេញ៖ យោងតាមក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅសប្តាហ៍​ទី៤ ខែធ្នូ ចាប់ពីថ្ងៃទី ១៩-២៥ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៤៣៩,០៤៦នាក់។ ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤០២.៣៤៧​នាក់ និង​ភ្ញៀវ​បរទេស ៣៦.៦៩៩​នាក់។ តំបន់ទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តព្រះសីហនុ ១៩០,០១៥ នាក់។ ខេត្តសៀមរាប ៧៦,០២២ នាក់។ រាជធានីភ្នំពេញ ៣២,១៧៥នាក់។ ខេត្តកំពត ២៧.៦៨១ នាក់។ ខេត្តបាត់ដំបង ១៩.៩៧០ នាក់។ ខេត្តកំពង់ចាម ១៤.១៦១ នាក់។ ខេត្តកែប ១០.៨៧៨ នាក់។

យោងតាមការព្យាករណ៍សម្រាប់ឆ្នាំ ២០២២ កម្ពុជាអាចទទួលបានភ្ញៀវទេសចរជាតិសរុបពី ១២.៥ ទៅ ១៣លាននាក់ លើសពីផែនការដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវស្តីពីការស្តារ និងផ្សព្វផ្សាយទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរអន្តរជាតិ នឹងកើនឡើងដល់ប្រហែល ២.២ លាននាក់នៅក្នុងឆ្នាំ ២០២២។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វិស័យឯកជននៅតែបន្តមានសុទិដ្ឋិ​និយមចំពោះលំហូរភ្ញៀវទេសចរ នៅចុងឆ្នាំ២០២២នេះ ជាពិសេសការរៀបចំសម្រាប់ឆ្នាំថ្មី (Countdown) និង​កម្មវិធីផ្សេងៗនៅចុងសប្តាហ៍កន្លងទៅនេះ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១,៦៤ លាននាក់ និងភ្ញៀវអន្តរជាតិចំនួន ១,៩១ លាននាក់៕

×