ខេត្តស្វាយរៀង ៖ មនុស្ស២នាក់បានស្លាប់និង៤នាក់ទៀតបានរងរបួសធ្ងន់ក្នុងករណីចរាចរណ៍ដ៍គួរអោយរន្ធត់មួយបណ្តាលមកពីបើកបរក្នុងល្បឿនលឿនហើយទៅបុកពីក្រោយរថយន្តស្ទូច។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រំលងអាធ្រាតនៅថ្ងៃទី ១១ខែឆ្នាំ២០១៧ លើផ្លូវជាតិលេខ1 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ 161-162 ស្ថិតក្នងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក CAMRY (ហើម) ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2A-7153 ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច។ប្រភពដដែលបានបន្តទៀតថា៖លុះពេលបើកបរមកដល់ចំនុនកើតហេតុខាងលើនៅក៍បានទៅបុកពីក្រោយរថយន្តមួយគ្រឿង(រថយន្តស្ទួច) របស់ក្រុមហ៊ុន សូ ងួន បណ្តាលឲ្យអ្នកបើកបរដោយឈ្មោះ ថៃ សារ៉ាន់ ភេទប្រុសអាយុ33 ឆ្នាំជនជាតិខ្មែរ មុខរបរ បើកបររថយន្តកុងទឺន័រ មានទីលំនៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរ 06នាក់។
1.ឈ្មោះនៅ សុខាភេទប្រុស អាយុ 30 ឆ្នាំជនជាតិខ្មែរ មុខបរមេការ មានទីលំនៅភូមិស្នែឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង (បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ)។ 2.ឈ្មោះ សេក ខុនឧត្តម ភេទប្រុស 26ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការ រស់នៅភូមិ7 សង្កាត់ទឹកល្អក់2ខណ្ឌ័ទួលគោករាជធានីភ្នំពេញ (បណ្តាលឲ្យស្លាប់នៅមន្ទីរស្វាយរៀង។ 3.ឈ្មោះ ហូរ សុភក្រ័ ភេទប្រុស អាយុ 32ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិ3 សង្កាត់មនោរម្យ ខណ្ឌ័7មករា រាជធានីភ្នំពេញ (បណ្តាលឲ្យរងរបួសធ្ងន់)។ 4.ឈ្មោះ កន បូរ៉ា ភេទប្រុស អាយុ24ឆ្នាំជនជាតិខ្មែរ មុខរបរបើកបររថយន្តកុងទឺន័រ រស់នៅភូមិត្រពាំងស្វាយ ឃុំស្កាកោងស្រុកបាភ្នំ ខេត្តព្រៃវែង បណ្តាលឲ្យរងរបួសធ្ងន់។ និង02នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ(របួសធ្ងន់)។
ចំណែកអ្នកបើកបររថយន្តកុងតឺន័រដោយឈ្មោះ ខេន ប្រុសភេទប្រុស អាយុ 38 ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្តស្ទួច មានទីលំនៅភូមិភ្នំប្រុស ឃុំភ្នំប្រុស ស្រុកជើង ព្រៃខេត្តកំពង់ចាម (គ្មានរបួស)។ បច្ចុប្បន្ន ជនរងរបួសធ្ងន់បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង។ មូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្ត CAMRY ប្រើប្រាស់ល្បឿនលឿន។
រីឯវត្ថតាងទាំង2 គ្រឿងសមត្តកិច្ចយកទៅ រក្សាទុកនៅអធការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ចួនទៅការិយាល័យជំនាញតាមនីតិវិធីច្បាប់៕ វ៉ៃកូ