Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ចូលមកក្រុងសៀមរាប

សៀមរាប : កូនប្រុសរបស់លោកម៉ែន វិទ្ធីនាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំស្រុកស្វាយលើ ដែលគេស្គាល់ថាឈ្មោះ រ៉ា ល្បីខាងដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យចូលមកទុកនៅក្រុងសៀមរាប ដោយគ្មានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធណាហ៊ានបង្រ្កាបឡើយ ព្រោះអាងខ្នងឱពុកខ្លួននាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ ក្រុង/ខេត្តសៀមរាប។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ពួកគាត់បានប្រទះឃើញឈ្មោះ រ៉ា កូនប្រុសលោកម៉ែន វិទ្ធី បានធ្វើសកម្មភាពដឹកជញ្ជូនឈើ តាមរថយន្តពីរកឹប ដែលពាក់ផ្លាកលេខ ខ.ម ដឹកឈើយ៉ាងអនាធិបតេយ្យនៅលើផ្លូវជាតិ ដោយក្របតង់ពណ៌ខៀវ ចូលមកក្នុងក្រុងសៀមរាប ធ្វើព្រងើយដោយមិនខ្លាចញញើតនិងខ្វល់ពីសមត្ថកិច្ចណាចាប់ឡើយ។

ពលរដ្ឋដែលបានឃើញសកម្មភាពខាងលើ បានរិះគន់ចំៗទៅលើលោកម៉ែន វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើ ដែលត្រូវជាឪពុកបង្កើតរបស់ឈ្មោះ រ៉ា ថាបានបណ្តែតបណ្ដោយឲ្យកូនខ្លួន ដឹកឈើតាមរថយន្តទាំងថ្ងៃចែស តាមអំពើចិត្តមិនខ្លាចញញើតនឹងសំណាញ់ច្បាប់សោះ ដោយអាងតួនាទីឪពុកជានាយសង្កាត់រដ្ឋបាលព្រៃឈើនៅការពារពីក្រោយខ្នង ចាំជួយអន្តរាគមន៍។

បើប្រសិនមានសមត្ថកិច្ចពាក់ព័ន្ធណាមួយដែលមានបំណងចង់បង្ក្រាប ឬចាប់កូនរបស់ខ្លួននោះ។ប្រជាពលរដ្ឋនាំគ្នារិះគន់ចំៗថា កូនខ្លួនដឹកឈើល្មើសនិងច្បាប់ប៉ុណ្ណឹងហើយនាំគ្នសសម្ងំស្ងៀម ។ បើពលរដ្ឋដឹកវិញមិនដឹងជាមកពីខាងណាខ្លះទេ ចេញមកឬប្រដេញតាមចាប់ប្រសេចប្រសាច ដូចចាប់ចោរអញ្ចឹង។ តែបើគ្នីគ្នាឬសាច់ឯងស្ងាត់ជ្រៀប ដូចចោរលួចសេះ?។

ទាក់ទិននឹងករណីចោទប្រកាន់ខាងលើនេះដែរ លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ អ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនង សូមការបំភ្លឺបានទេ។

បើទោះបីជាយ៉ាងណា បើតាមពលរដ្ឋដែលរស់នៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ បានបង្ហើបទៀតថា សកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មោះ រ៉ា គឺតាំងយូរណាស់មកហើយ តែគេមិនដែលឃើញមានសមត្ថកិច្ច ឬជំនាញស្ថាប័នណាបង្ក្រាបសូម្បីតែម្ដង ដោយអាងខ្នងនិងអំណាចឱពុកខ្លួន ជានាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ ខេត្តសៀមរាបទើបគ្មាន សមត្ថកិច្ច ស្ថាប័នណាហ៊ានបង្រ្កាបនោះ។

ជាមួយគ្នាដែរជាវិញ ករណីដឹកឈើរបស់ឈ្មោះរ៉ា កូនលោកម៉ែន វិទ្ធី ពលរដ្ឋស្នើឲ្យលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ជួយត្រួតពិនិត្យនិងមានវិធានការចំពោះមន្ត្រីក្រោមឱវាទមួយចំនួនប្រចាំស្រុកស្វាយលើ ឃុបឃិតគ្នា បក្ខពួកនិយម ជាពិសេសលោកម៉ែន វុទ្ធី ដឹងច្បាប់ហើយបំពានច្បាប់ បណ្តែតបណ្តោយឲ្យកូនខ្លួនដឹកឈើទាំងរថយន្ត ទាំងថ្ងៃដោយមិនខ្លាចនិងកោតក្រែងនិងសមត្ថកិច្ចស្ថាប័នណាឡើយ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

×