ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសឲ្យមន្ត្រីខុទ្ទកាល័យ រឿងផ្តល់សន្ទរកថារបស់សម្តេច ឲ្យអ្នកសារព័ត៌មាន

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា អ្នកសារព័ត៌មានទាំងអស់គ្មានសិទ្ធិ នឹងយកសន្ទរកថារបស់សម្តេចដែលត្រូវអានបន្តការផ្សាយទៀតទេ។ លើកលែងតែជាសារយកទៅផ្សាយចុះ។ ដោយសម្តេចសុំឲ្យបញ្ចប់បញ្ហានេះ។ សមម្តេចក៏បានស្តីបន្ទោសឲ្យមន្ត្រីខុទ្ទកាល័យរបស់សម្តេច ក៏ដូចជាស្ថាប័នដែលមានការទទួលខុសត្រូវផងដែរ។

ការបញ្ជាក់នេះ ក្នុងពិធីបិទបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា “ដោយសាររយៈពេលកន្លងទៅនេះ ខ្ញុំចេះតែឆ្ងល់ថា នៅពេលដែលខ្ញុំថ្លែងចប់ គឺអត្ថបទនូវសន្ទរកថារបស់ខ្ញុំទាំងស្រុង ត្រូវផ្សាយលើគេហទំព័រនៃបណ្តាវិទ្យុ ទូរទស្សន៍ និងអនឡាញស្រេចទៅហើយ”។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “អ្នកសារព័ត៌មានទាំងអស់គ្មានសិទ្ធិនឹងយកសន្ទរកថារបស់ខ្ញុំដែលខ្ញុំត្រូវអាននិយាយបន្តការផ្សាយទៀតទេ។ លើកលែងតែជាសារយកទៅផ្សាយចុះ។ ខ្ញុំសុំឲ្យបញ្ចប់បញ្ហានេះ ជាពិសេសខុទ្ទកាល័យរបស់ខ្ញុំ ក៏ដូចជាស្ថាប័នដែលមានការទទួលខុសត្រូវ ព្រោះខ្ញុំមិនអាននូវសន្ទរកថាដែលបានព្រាងទុកទាំងស្រុងនោះទេ ជួនកាលខ្ញុំមានអត្ថាធិប្បាយ អីចឹងទេ ខ្ញុំក៏មិនយល់ថា ហេតុអីបានសុន្ទរកថារបស់ខ្ញុំវាធ្លាក់ទៅដល់ដៃអ្នកសារព័ត៌មានលឿនម្ល៉េះ”។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “តើខុទ្ទកាល័យ ឬអ្នកដែលធ្វើការឲ្យខ្ញុំ គឺវាយ៉ាងម៉េច? បើខ្ជិលណាស់គួរតែនាំគ្នាឈាប់ទៅ”៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម