Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​អាយុ១៩ឆ្នាំ រ.ត់ព.ន្ធ​មាស​លើកដំបូ​ង ទម្ងន់ ១.៨ គីឡូ តម្លៃ​ជាង ១២ ម៉ឺន​ដុល្លារ លាក់​ទុក​នៅក្នុ​ង…

ប៉ូលីស Kerala កាលពីថ្ងៃចន្ទ បានចាប់ខ្លួននារីអាយុ ១៩ ឆ្នាំម្នាក់ ស្ថិតនៅខាងក្រៅព្រលានយន្តហោះ Kozhikode ពីបទរត់ពន្ធមាស។ ជនជាប់ចោទមានឈ្មោះ Shahla មានស្រុកកំណើតនៅស្រុក Kasaragod បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Kozhikode ពីទីក្រុងឌូបៃ។

នាង​ Shahla ត្រូវបានដឹងថា បាន​គ្រប់គ្រង​គេចចេញជាមួយ​មាស​ដែល​រត់​ពន្ធ ពី​ការ​ត្រួត​ពិនិត្យរបស់​គយ។ តែទោះជាយ៉ាងណា ក្រុមប៉ូលីស Kerala ដែលបានទទួលព័ត៌មានជាក់លាក់អំពីការរត់ពន្ធមាសរបស់នាង បានកំពុងរង់ចាំ Shahla នៅខាងក្រៅព្រលានយន្តហោះរួចស្រេច ហើយចាប់ខ្លួននាងយកទៅឃុំឃាំងតែម្តង។

គេ​ជឿ​ថា ​ក្រុម​គូ​ប្រជែង​មួយ​ក្រុម ​ប្រហែល​ជា​បានធ្វើឲ្យ​បែកធ្លាយ​ព័ត៌មាន​នេះ​ដល់​ប៉ូលិស។ ព្រោះថា នៅកន្លែងឃុំឃាំងរបស់ប៉ូលីស Shahla ដំបូងឡើយបានបដិសេធថា នាងមិនមែនជាអ្នកដឹកជញ្ជូនមាសទេ ហើយនាងគួរតែត្រូវបានគេដោះលែង។ ជាក់ស្តែង សូម្បី​តែ​ការ​ពិនិត្យ​អីវ៉ាន់​របស់​នាង ​ក៏​ក្លាយ​ជា​រឿង​ឥត​ប្រយោជន៍​ដែរ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមិនចុះចាញ់ឡើយ ហើយនាងត្រូវបានពិនិត្យខ្លួនប្រាណ និងបានរកឃើញមាសទម្ងន់ ១,៨៨៤ ក្រាម មានតម្លៃមួយកោដិរូពី (ស្មើនឹងជាង ១២ ម៉ឺនដុល្លារ)។

យោងតាមប៉ូលីស Shahla គឺជាអ្នករត់ពន្ធមាសជាលើកដំបូង។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា Shahla ដែលរៀបការរួចហើយ បានទៅទីក្រុងឌូបៃ កាលពីសប្តាហ៍មុន ដើម្បីជួបស្វាមី និងចូលរួមសម្ភាសន៍។ នាង​ត្រូវ​បាន​មិត្តភ័ក្តិ​ម្នាក់ ​ប្រគល់​មាស​ឲ្យ ​ហើយ​ត្រូវ​បាន​គេ​ឲ្យ​ប្រាក់​ចំនួន ៦០,០០០ រូពី ​(ស្មើនឹង ៧០០ ដុល្លារ) ដើម្បី​ធ្វើ​ជា​អ្នក​ដឹក​ជញ្ជូន។

នេះគឺជាការប៉ុនប៉ងរត់ពន្ធមាសលើកទី៨៧ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលីស Kerala ពីខាងក្រៅព្រលានយន្តហោះ Kozhikode ខណៈការរត់ពន្ធមាសនេះ បានរីករាលដាលពេញអាកាសយានដ្ឋានអន្តរជាតិចំនួនបួន ក្នុងរដ្ឋ Kerala ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×