ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា អ្នកសារព័ត៌មាន ដើរតួសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ និងការបោះឆ្នោត ដោយប្រមូលព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងផ្សារភ្ជាប់អ្នកសារព័ត៌មានទៅនឹងសង្គមប្រជាធិបតេយ្យ រួមទាំងការបោះឆ្នោត ដោយលោករដ្ឋមន្ត្រីបញ្ជាក់ថា តួនាទីរបស់អ្នកសារព័ត៌មាន មានសារៈសំខាន់ ក្នុងការប្រមូលយកព័ត៌មានពិត ត្រឹមត្រូវនៃការបោះឆ្នោតនៅក្នុងសង្គមប្រជាធិបតេយ្យ។

នៅក្នុងសង្គមប្រជាធិបតេយ្យ, ការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែនគ្រាប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យពេញលេញនោះទេ ប៉ុន្តែ អ្វីដែលសំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការប្រើសេរីភាពឯករាជ្យរបស់អ្នកសោព័ត៌មានឲ្យស្របទៅនឹងវាជាជីវៈ និងក្រមសីលធម៌។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា » នៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលធ្វើឡើងរយៈពេល ២ថ្ងៃ, រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា។

លោករដ្ឋមន្ត្រីរូបនេះ បានបង្ហាញថា តួនាទីរបស់សារព័ត៌មានឯករាជ្យ សេរី គឺសំខាន់ក្នុងការធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរស្របគ្នានឹងការបោះឆ្នោត, ដោយអ្នកសារព័ត៌មាន ត្រូវជូនដំណឹងបង្ហាញពីការពិត ការជឿនលឿន និងភាពគ្រប់គ្រាន់នៃដំណឹងសម្រាប់ប្រជាជនដែលអាចយកជាការបាន។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមអ្នកសារព័ត៌មានឲ្យស្វែងយល់នូវមូលបទជាច្រើនទៀតដូចខាងក្រោម ៖

• លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីក្របខ័ណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅកម្ពុជា តួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត។

• លើកកម្ពស់សមត្ថភាពវិភាគបរិបទ និងដំណើរការបោះឆ្នោតនៅកម្ពុជា។

• លើកកម្ពស់សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត។

• ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។

• លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការវិភាគ និងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត។

• រួមចំណែកលើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាប័ន្ន នៅកម្ពុជា។

• រួមចំណែកប្រឆាំងនឹងព័ត៌មានបំភ្លៃ (Manipulation), ព័ត៌មានភាន់ច្រឡំ (Misinformation), ព័ត៌មានក្លែងបន្លំ (Disinformation), និងសេណារីយ៉ូដែលគេបង្កើតឡើងសម្រាប់របៀបវារៈនយោបាយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម