Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីឱឡារិក ខួប៥ឆ្នាំនៃវិមានឈ្នះ -ឈ្នះ ប្រព្រឹត្តធ្វើឡើងនៅថ្ងៃស្អែកនេះហើយ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ថ្លែងជុំវិញ

ភ្នំពេញ ៖ ខួប៥ឆ្នាំនៃវិមានឈ្នះ -ឈ្នះ គិតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ និងមានរយៈពេល២៤ឆ្នាំ បន្ទាប់ពីការចុះចូលរបស់មេដឹកនាំខ្មែរក្រហម និងកម្លាំងខ្មែរក្រហមទាំងអស់ រួបរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលពិធីដ៏ឱឡារិកនេះ និងប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថាបនិកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលប្រជាជនកម្ពុជាត្រូវសិក្សា និងយល់ដឹង។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងជុំវិញគោលនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឈានទៅបញ្ចប់សង្គ្រាម និងនាំសន្តិភាពពេញលេញជូនជាតិមាតុភូមិ, នាយឧត្តមសេនីយ៍ លើកឡើងថា ការបិទបញ្ចប់សង្គ្រាមជិត៣ទសវត្សរ៍នេះ វាបានក្លាយជាពេលវេលាដែលកម្ពុជា រកឃើញនូវសុខសន្តិភាព រកឃើញនូវការឯកភាពជាតិ និងទឹកដីជាថ្មី ក្រោយការបែកបាក់អាណាចក្រអង្គរ ដែលមានរយៈពេលយ៉ាងហោចណាស់៥០០ឆ្នាំ។

នាយឧត្តមសេនីយ៍ ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ បានបញ្ជាក់ថា នយោបាយឈ្នះឈ្នះ និងយុទ្ធសាស្ត្រនានារបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានអនុវត្តឡើងដើម្បីនាំក្រុមខ្មែរក្រហមមកចូលរួមជាមួយប្រទេសជាតិវិញ គឺ ១- ការធានានូវអាយុជីវិត និងរូបរាងកាយ, ២- ធានាចំពោះអាជីព និងមុខរបរ និង៣- ធានាចំពោះកម្មសិទ្ធិ ចលនទ្រព្យ និងអចលនទ្រព្យ។

យុទ្ធសាស្ត្រខាងលើនេះ ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល បានធ្វើការយ៉ាងស្វាញស្វិតជាមួយក្រុមខ្មែរក្រហម, ហើយជាបន្តបន្ទាប់មេដឹកនាំខ្មែរក្រហម និងយោធាខ្មែរក្រហម នៅតំបន់ភ្នំវល្លិ៍ ម៉ាឡៃ ប៉ៃលិន សំឡូត បានធ្វើសមាហរណកម្ម និងចុះចូលជាមួយរាជរដ្ឋាភិបាល។ ជាបន្តបន្ទាប់ នួន ជា និង ខៀវ សំផន រួមទាំងមេដឹកនាំយោធានៅតំបន់អន្លង់វែង ដែលជាតំបន់រឹងមំាចុងក្រោយរបស់ខ្មែរក្រហម បានចុះចូលជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ការចុះចូលនេះ គឺជាការបិទបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលមានរយៈពេលជិត៣ទសវត្សរ៍។

គួររំលឹកថា កម្ពុជាបានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សាអស់រយៈពេលជិត ៣ទសវត្សរ៍ ក្រោយពេលនៃការធ្វើរដ្ឋប្រហារដោយខុសច្បាប់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, តាំងពីពេលនោះមក ភ្លើងសង្គ្រាមបានឆេះរោលរាលបំផ្លិចបំផ្លាញព្រះរាជាណាចក្រកម្ពុជាស្ទើរក្លាយជាផេះផង់។

ទោះជាយ៉ាងណា ការតស៊ូដែលគ្មានសង្ឃឹមថា មានជីវិតរស់មកវិញក្នុងឆ្នាំ១៩៧៧ នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោ កោះថ្ម X16 ក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះចូលទៅប្រទេសវៀតណាម ដើម្បីបង្កើតចលនាតស៊ូ ត្រឡប់មករំដោះប្រជាជន និងប្រទេសជាតិពីរបបវាលពិឃាត ប៉ុល ពត ឈានទៅទទួលបានជោគជ័យ ថ្ងៃ ៧ មករា ១៩៧៩ ធ្វើឱ្យមាតុភូមិកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានអ្វីៗដូចសព្វថ្ងៃនេះ៕

×