ជូនចំពោះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស រីករាយក្រៃលែងបុណ្យចូលឆ្នាំសាកល ឆ្នាំ២០២៣ ដែលពិភពលោកបានវិលកងចក្រពេលវេលាឈានទៅមុខមួយឆ្នាំទៀត,
មជ្ឈមណ្ឌលព័ត៌មាន CEN សូមបួងសួងដល់អស់ទេវតា និងបារមីវត្ថុស័ក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កុលបុត្រ កុលធីតា និងចៅៗ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវព្រះពរមហាថ្លៃថ្លា អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។
គោរពជូនពរពី
គណៈគ្រប់គ្រងមជ្ឈមណ្ឌលព័ត៌មាន CEN និងបុគ្គលិក សហការី ទាំងអស់







