ក្រចេះ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសូមចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃបើកបវេសនកាល ដូច្នេះសង្ឃឹមថា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមានសុវត្ថិភាព នៅក្នុងថ្ងៃបើកបវេសនាកាលថ្មីនេះ គឺ ដោយសារតែបានចាក់វ៉ាក់សាំងជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សបាន»។ សម្តេច ក៏បានស្នើដល់អាជ្ញាធរគ្រប់ទីកន្លែងទាំងអស់តាមដានពីបញ្ហាជំងឺកូវីដ១៩នេះ។

សម្តេចតេជោ បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដា្ឋនសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរគ្រប់ទីកន្លែងយកចិត្តទុកដាក់តាមដានស្ថានជំងឺកូវីដ១៩ បន្ទាប់ពីថ្ងៃបើបវេសនកាល២០២២-២០២៣នេះ។
ក្នុងឱកាសនេះ សម្តេចក៏បានសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរជន គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានាបាននូវដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល តាមគ្រប់រូបភាពក្នុង អំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។
រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាង មុតមាំថា ដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន។ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់ដំណាក់កាលដ៏លំបាក នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស បានយ៉ាងហោចបីដូស ធ្វើឱ្យយើងអាចរៀនសូត្រ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការរៀនសូត្ររបស់សិស្សានុសិស្ស ដូចជា ការប៉ះប៉ូវឡើងវិញនូវកំហាតការសិក្សា ដែលបានខាតបង់ នាពេលកន្លងមកកក្មួយៗ ចៅៗ សិស្សានុសិស្ស៕