Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងឆ្នាំសកល២០២២ ចូល២០២៣នេះ មានភ្ញៀវទេសចរប្រមាណ ២លាននាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេស ដោយបានកើនឡើង ជាង ៧៦%

ភ្នំពេញ៖ ឆ្លងឆ្នាំសកល២០២២ ចូល២០២៣នេះ ពោលគឺរយៈពេល២ថ្ងៃ នៅទូទាំងប្រទេស ទទួលបានភ្ញៀវសរុបប្រមាណ ២.០២២.៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២.០០៦.១១៧នាក់ និងភ្ញៀវបរទេស១៦.៨០៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ៤៥៥.៨៣២នាក់។ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

ខេត្តព្រះសីហនុ ៣៣៨.៥៥២នាក់,ខេត្តសៀមរាប ៣៣៧.៧៦៩នាក់, ខេត្តកំពត ៣៣០.៦៥៩នាក់,

ខេត្តបាត់ដំបង ១៥៨.១១០នាក់, ខេត្តកែប ៨៨.៣៥៦នាក់, ខេត្តត្បូងឃ្មុំ ៨៤.៦៨៣នាក់

និងខេត្តកំពង់ចាម ៧៦.៩០១នាក់។ តួលេខនេះ មានការកើនឡើង៧៦,៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។

គួរបញ្ជាក់ថា គោលដៅទេសចរណ៍នានាទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូនានាទូទាំងប្រទេស ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%៕

×