ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការដ្ឋានរដ្ឋសភាបង្ហាញលទ្ធផលសម្រេចបានក្នុងរយៈពេល៣ខែ នាម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦

ភ្នំពេញៈ សម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលបានចាប់ផ្ដើមដំណើរការពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣ គឺមានរយៈពេល ៣ខែ សម្រេចបានលទ្ធផលជាច្រើន ដោយក្នុងនោះអនុម័តសេចក្តីព្រាងច្បាប់បានចំនួន ០៤ អនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានចំនួន ០១ ទទួលបានពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ ពីប្រជាពល រដ្ឋសរុបចំនួន ១៤ រឿង និងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា រដ្ឋសភា បានចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា អនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៨៣ កថាខណ្ឌទី២ វាក្យខណ្ឌទី១ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ប្រការ១ វាក្យខណ្ឌទី២ ដែលចែងថា” សម័យប្រជុំនីមួយៗ មានថិរវលាយ៉ាងតិចបីខែ ។ សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ បានចាប់ផ្ដើមដំណើរការ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២២ មកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣ មានរយៈពេល ៣ខែ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ជាក់ ក្នុងរយៈពេលសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នេះរដ្ឋសភាសម្រេចបានលទ្ធផលដូចតទៅ៖
១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភាចំនួន ២រូប៖
១.១- ឯកឧត្តម ហេង ប៊ុនថាន់ ជាតំណាងរាស្ត្រមណ្ឌលខេត្តរតនៈគីរី ជំនួសឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព។
១.២- ឯកឧត្តម នុត ជា ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ជំនួសឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។
២-ការបោះឆ្នោតជ្រើសតាំង៖
២.១-ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិនិងមុខងារសាធារណៈ
២.២-លោកជំទាវ ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
៣-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

៤- អនុម័តសេចក្តីព្រាងច្បាប់បានចំនួន ០៤។
៥- អនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានចំនួន ០១។
៦-រដ្ឋសភាបានទទួលបានពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ ពីប្រជាពលរដ្ឋសរុបចំនួន ១៤ រឿង ហើយបានបញ្ចូនទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយចំនួន ០៨ រឿង កំពុងពិនិត្យសិក្សាចំនួន០៦ រឿង និងទទួលលិខិតឆ្លើយតបពីក្រសួង ស្ថាប័នមានសមត្ថកិច្ចចំនួន ០៤ រឿង។

៧-ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា រដ្ឋសភា បានចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋមាន ជាអាទិ៍ជួយដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស និងចូល រួមពិធីសម្ពោធសមិទ្ធិផលផ្សេងៗ ព្រមទាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលរងគ្រោះទឹកជំនន់ និងកសិករ ដែលខូចខាតស្រែចំការក្នុងគ្រោះទឹកជំនន់ឆ្នាំនេះ។

៨-ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា រដ្ឋសភា បានចូលរួមកិច្ចប្រជុំនានា នៃអង្គការអន្តរសភា ចំនួន ១១ លើក ក្នុងនោះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត អន្តរសភាអាស៊ាន( AIPA) លើកទី៤៣ ។
អាស្រ័យហេតុនេះ សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ត្រូវបិទនៅថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣ នេះតទៅ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម