Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យចំនួន០៣នាក់បងប្អូន ពាក់ព័ន្ធករណីយកកាំបិតដងវែងដែកទីប និងមួកសុវត្ថិភាពវាយអ្នកដទៃ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន

spot_img

ភ្នំពេញ ៖ នៅពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៤:៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីយកកាំបិតដងវែងដែកទីប និងមួកសុវត្ថិភាពវាយអ្នកដទៃ នៅចំណុចភូមិដំណាក់ធំ១ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់រួមមាន៖
១- ឈ្មោះ រុំលី សៃនី ភេទប្រុស មុខរបរ បុគ្គលិកហាងខារ៉ាអូខេ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២
២- ឈ្មោះ ម៉េង សុខហេង ភេទប្រុស មុខរបរ នៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២
៣- ឈ្មោះ រុំ លី សុខសាន្ត ភេទប្រុស មុខរបរ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២

ជនរងគ្រោះចំនួន០៥នាក់រួមមាន៖
១- ឈ្មោះ ដេត បញ្ញា ភេទប្រុស មុខរបរ អ្នកដឹងជញ្ជូន ស្នាក់នៅ ផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
២- ឈ្មោះ លឹម សុខបញ្ញា ភេទស្រី មុខរបរ បុគ្គលិក ហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់​ស្ទឹងមានជ័យ
៣- ឈ្មោះ រិន សិលា ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវ លំភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២
៤- បៀន ស្រីឆាយ ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២
៥- ឈ្មោះ បុល សុខធៀង ភេទស្រី មុខរបរ បុគ្គលិកហាង ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២
សម្ភារៈដកហូតរួមមាន៖ កាំបិតវែង ចំនួន១, ដេកទីប ចំនួន១ និងមួកសុវត្ថិភាព ចំនួន១។

គួររំលឹក​ផងដែរថា​ កាលពីវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្មេងស្ទាវមួយក្រុមបានដេញវាយគូទំនាស់យ៉ាងសាហាវថតបានដោយកាំមេរ៉ាសុវត្ថិភាព និងបានធ្វើការបង្ហោះពេញបណ្តាញសង្គមហ្វេសបុក។​ បន្ទាប់ពីមានការចែករំលែកនិងផ្សព្វផ្សាយនេះ អាជ្ញាធរ​ នៃនគរបាលខណ្ឌមានជ័យ ក៏បានចុះធ្វេីការស្រាវជ្រាវក្របួចបានជនសង្ស័យទាំង០៣នាក់តែម្ដង​ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img