ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចេញសេចក្តីប្រកាសព័ត៌មានថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៦៣៧,០០៤ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ ២០២២ កើនឡើង ៣,២ ភាគរយ ពីចំនួន ៦១៧,០៦៩ តោន បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្ករដែលនាំចេញរួមមាន អង្ករសែនក្រអូប អង្ករសគ្រាប់វែង អង្ករស អង្ករសរីរាង្គ និងអង្ករដំណើប។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា កម្ពុជាទទួលបានប្រាក់ចំណូលចំនួន ៤១៤លានដុល្លារអាមេរិកពីការនាំចេញទំនិញនេះ ទៅកាន់ ៥៩ ប្រទេស និងតំបន់កាលពីឆ្នាំមុន។ ប្រទេសចិននៅតែជាអ្នកទិញអង្ករកំពូលរបស់កម្ពុជា។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ប្រទេសចិន គឺជាទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា ដោយសង្ឃឹមថា ប្រទេសចិននឹងបន្ថែមការនាំចេញទំនិញទៅកាន់ ប្រទេសរបស់ខ្លួន ក្រោមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

គួរបញ្ជាក់ថា កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការរឹងមាំខាងកសិកម្ម ដោយបាននាំចេញអង្ករ ស្វាយ ចេក ទៅកាន់ទីផ្សារប្រទេសចិន ហើយថ្មីៗនេះ ក៏មានផ្លែមានកម្ពុជាបាននាំចេញជាលើកដំបូងផដែរ៕