Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិភាគភាគ៖ តម្រូវការប្រេង នឹងកើនឡើងខ្លាំង ក្នុងឆមាសទី២ ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ បច្ចុប្បន្ននេះ ប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ បើតាមក្រសួងពាណិជ្ជកម្ម ទោះបីជាបច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈនៅកម្ពុជារាងថ្លៃបន្តិចមែន ប៉ុន្តែកម្ពុជា មិនទាន់ប្រឈមនឹងកង្វះខាត ប្រេងសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសនៅឡើយទេ។

ទន្ទឹមនិងនេះ អ្នកវិភាគភាគជាច្រើន បានអះអាងថា តម្រូវការប្រេងនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទី២ឆ្នាំ២០២៣នេះ ដែលត្រូវបានជំរុញ ដោយការបន្ធូរបន្ថយការរឹតបន្តឹងកូវីដ១៩ នៅក្នុងប្រទេសចិន និងដោយធនាគារកណ្តាល ដែលប្រកាន់យកនូវវិធីសាស្រ្តមិនសូវដំឡើងអត្រាការប្រាក់។

អ្នកសេដ្ឋវិទូមួយចំនួន បានលើកឡើងថា ពិភពលោក នឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅដើមឆ្នាំ ២០២៣ ដោយសារឥទ្ធិពលនៃអតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង។

ការស្ទង់មតិមួយ បានបង្ហាញថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ នឹងកើនឡើងតិចតួចនៅឆ្នាំ ២០២៣។ តម្លៃប្រេងត្រូវបានរំពឹងថា នឹងកើនឡើងតិចតួចនៅឆ្នាំ ២០២៣នេះ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិនបានគំរាមកំហែងដល់កំណើនតម្រូវការ និងផលប៉ះពាល់នៃកង្វះការផ្គត់ផ្គង់ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។

ការស្ទង់មតិអ្នកសេដ្ឋកិច្ច និងអ្នកវិភាគជាច្រើន បានព្យាករណ៍ថា ប្រេងឆៅ Brent នឹងមានជាមធ្យម ៨៩,៣៧ដុល្លារក្នុងមួយបារ៉ែលក្នុងឆ្នាំ ២០២៣ ជាបជាង ៤,៦% ដែលបានស្ទង់មតិកាលពីខែវិច្ឆិកា មានតម្លៃ ៩៣,៦៥ដុល្លារ នៅក្នុងការស្ទង់មតិខែវិច្ឆិកា។ ស្តង់ដារពិភពលោកមានជាមធ្យម ៩៩ដុល្លារក្នុងមួយបារ៉ែលក្នុងឆ្នាំ ២០២២។

គួរបញ្ជាក់ថា ប្រេងឆៅរបស់អាមេរិក ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃជាមធ្យម ៨៤,៨៤ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ ២០២៣ បើធៀបនឹងការព្រមព្រៀងគ្នាកាលពីខែមុន ដែលមានតម្លៃ ៨៧,៨០ដុល្លារ។

×