ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាខួប៤៧ឆ្នាំ នៃថ្ងៃរៀបការ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ថ្ងៃនេះជាខួប៤៧ឆ្នាំនៃថ្ងៃរៀបការ (៥មករា១៩៧៦.៥មករា២០២៣)។
ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួម ជាមួយប្រជាជនកម្ពុជា ក្រោកឈរឡើងតស៊ូ ដើម្បីការរស់រានមានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ។

យើងមិននឹកស្មានថាយើងអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀបជាមួយការលំបាកនាពេលនោះ។
យើងក៏មិនបានគិតថាយើងមានកូន និងចៅចំនួនច្រើន ដែលគួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ។

មេរៀនបានបង្ហាញថារៀបការមានភ្លេងឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់? បែកបាក់ ឬស្ថិតស្ថេរស្ថិតនៅលើចំណុចនេះហើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម