ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” នឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា នៅសាល់សន្និសិទចតុម្មុខ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ សមាគមសិល្បករខ្មែរ នឹងរៀបចំពិធីដាក់សម្ពោធជាផ្លូវការ នូវភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ដែលនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោផ្ទាល់។

ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” ដែលបានថតចប់ ដែលនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទី នៅសាល់សន្និសិទចតុម្មុខ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

សូមជម្រាបថា ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ផលិតដោយសមាគមសិល្បករខ្មែរ ដែលមានផលិតករ គឺលោកស្រី ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និងឧកញ៉ា អ៉ឹង លីហេង, ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង និងឧបត្ថម្ភសម្ភារៈ កាម៉េរាថត ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

«ទុក្ខស្រីប្តីព្រាត់» គឺជាចំណងជើងបទចម្រៀង ដែលនិយាយអំពីរឿងរ៉ាវពិតនៃជីវិតស្នេហាដ៏ជូរចត់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវព្រាត់ប្រាស់គ្នា ក្នុងសម័យខ្មែរក្រហម។ បុព្វហេតុរបស់សម្តេច ត្រូវចាកចេញឆ្ងាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពេលនោះ ដោយសារតែបុព្វហេតុជាតិមាតុភូមិ ខណៈដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្លាប់កូនទី១ ហើយកំពុងមានផ្ទៃពោះ៥ខែ កូនទី២៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម