Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងស្តារអាជីវកម្ម សម្រាប់អាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងខ្នាតធំ ប្រកាសបន្តគម្រោងធានាឥណទាន

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ថ្មីៗនេះ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសបន្ត គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងខ្នាតធំ ចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ រហូតដល់គម្រោងនេះ ត្រូវបានប្រើប្រាស់អស់។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ជាគម្រោងធានាឥណទាន ដែលមានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ធ្វើជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។

ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម នឹងបន្តដើរតួជាទ្រព្យធានាចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដែលនឹងជួយកាត់បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចី។

សូមបញ្ជាក់ថា គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំ ២០០លានដុល្លារ បានដាក់ឱ្យដំណើរការជាលើកដំបូង តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កម្ចីទំហំប្រមាណ ៨៩ លានដុល្លារ ដែលភាគច្រើនជាកម្ចីដែលខ្វះទ្រព្យធានា ត្រូវបានធានាដោយសាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម៕

×