ភ្នំពេញ៖បុរសម្នាក់បានយកកាំបិតអារកសម្លាប់ស្រីស្នេហ៍របស់ខ្លួនរួចរត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឱ្យស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កើតចេញពីភ្លើងប្រច័ណ្ឌបានក្លាយទៅជាអំពើឃាតកម្ម កាលពីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ បុរសដៃដល់ឈ្មោះ សោម កាន ហៅ តាខ្លី អាយុប្រហែល៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រុំខេត្តស្វាយរៀងទីលំនៅអចិន្ត្រៃយផ្ទះលេខ៩៣ ក្រុម៧ភូមិលំផាត់ ស្រុកកំរៀងខេត្តបាត់ដំបង។ចំណែកស្រីស្នេហ៍ឈ្មោះស្រី ស អាយុប្រហែល៤០ឆ្នាំ។
អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា៖អំពើឃាតកម្មនេះសមត្ថកិច្ចបានដាក់ការសង្ស័យថាបុរសដៃដល់នោះទំនងជាប្រច័ណ្ឌជាមួយស្រីស្នេហ៍របស់ខ្លួនដែលមានប្រុសច្រើនបានជាបុរសនោះអារកសម្លាប់ស្រីស្នេហ៍ រួចហើយបានទៅចងកសម្លាប់ខ្លួនតាមក្រោយដោយស្រីស្នេហ៍ដេកស្លាប់នៅក្នុងមុងទាំងស្លៀកសារ៉ុងចងពុងហើយប្រុសស្នេហ៍វិញស្លាប់ទាំងអាក្រាតកាយនៅជាប់នឹងចំរឹងបង្អួចប្រហែលពួកគេអាចរួមរក្សគ្នារួចហើយមុនពេលបុរសខាងលើអារកសម្លាប់ស្រីស្នេហ៍របស់គេ។
ជុំវិញករណីឃាតកម្មនេះសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយដោយនៅពេលនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដ៕ ដោយ៖បញ្ញាស័ក្តិ