Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី) មានគោលដៅជំរុញផលិតផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារចិន

ភ្នំពេញ៖ វេទិកាស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី)” នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជា មានគោលដៅជំរុញផលិតផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារចិន ក្នុងឆ្នាំ​២០២៣នេះ​។

មន្រ្តីអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម កៅ កោសល មានប្រសាសន៍ថា កម្ពុជា បានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម មានដូចជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន៩ទីតាំង នៅតាមទីក្រុងធំៗមួយចំនួន នៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិ​ជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន។

ឯកឧត្តម លើកឡើងថា ថ្មីៗនេះ កម្ពុជា-ចិន ទើបបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ក្នុងគោលដៅជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារចិន ក្នុងនោះនឹងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២-២០២៣នេះ។

ក្នុងឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ប្រមាណ១១,១៩ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសចិន បានជាង១៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញ ជាង ៩៦៨៤លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០

ឯកឧត្តម កៅ កោសល មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការ របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំងពីរបានចូលរួម បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឲ្យសម្រេច បាននូវកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ​

ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងចិន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២​កន្លងទៅ ដែលបានត្រួសត្រាយផ្លូវ សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕

×