Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! កម្មករ​ម្នាក់នេះ​ត្រូវ​អ្នក​ប្រដាល់​ម្ចាស់​ជើងឯក​ខ្សែក្រវាត់ វាយ​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​រឿងរ៉ាវ​… (​វីដេអូ​)

​​ប្រជា​អ៊ិនធើរណេត​បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​អ្នក​ប្រដាល់​អាជីព​ហ្វីលីពីន​ម្នាក់ ដែល​បាន​ប្រើ​អំពើហិង្សា​វាយ​ទៅលើ​បុរស​ម្នាក់​ជា​ជនជាតិ​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេល​ជម្លោះ​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រាត្រី​មួយ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ។​

​អ្នក​កម្មករ​ក្នុងស្រុក​ម្នាក់​ឈ្មោះ Ricky Lizo អាយុ ៥០ ឆ្នាំ បាន​បន្សល់ទុក​ជាមួយ​ភ្នែក​ជាំ​ពោរ​ទាំងសងខាង​, ច្រមុះ​បែក​ដែល​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់ និង​បបូរមាត់​ក៏ត្រូវ​ការ​ពេទ្យ​ដេរ​៣​ថ្នេរ​ផងដែរ បន្ទាប់ពី​រង​ការ​ដាល់​ទាត់​ធាក់​យ៉ាង​សាហាវ ដោយ​ស្នាដៃ​ដ៏​កំណាច​របស់​គ្រូបង្វឹក​ប្រដាល់ និង​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់​ឈ្មោះ Primo Solmiano ។​

​ជនរងគ្រោះ Lizo បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​បុរស​នោះ គឺជា​អ្នក​ប្រដាល់​ដ៏​ល្បី​ម្នាក់ គាត់​បាន​ដាល់​មុខ​ខ្ញុំ​សាប់​យៗ​ប្រៀប​ដូច​បាវ​សាក់​អីចឹង​! ដែល​ទង្វើ​នេះ ខ្ញុំ​ពុំ​អាច​ទទួលយក​បានទេ ហេតុនេះ ច្បាប់​ត្រូវតែ​ជួយ​រក​យុត្តិធម៌​ដល់​ខ្ញុំ​ផង​» ។​

​វីដេអូ​នៃ​ហេតុការណ៍​នេះ​ទទួលបាន​អ្នកទស្សនា​ជាង ៩៧៦,០០០ ដង ហើយ​រូបភាព​ផ្តោត​សំខាន់​បង្ហាញ​មុខមាត់រ​បស់ Lizo ពោរពេញ​របួស​ជាំ​យ៉ាងធ្ងន់ធ្ងរ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ក៏​ត្រូវបាន​ចែករំលែក​ជាង ១៦,០០០ ដង ដែល​ទាក់ទាញ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​សហគមន៍​ហ្វីលីពីន ។​

Lizo បាន​អះអាងថា ជម្លោះ​បានចាប់ផ្តើម​កើតឡើង បន្ទាប់​រូបគាត់ និង​បងប្រុស​របស់គាត់ បាន​ចាក​ចេញពី​ក្លឹប​មួយ​នៅ LKF នៅវេលា​ម៉ោង​ប្រហែល ១១ យប់ ហើយ​បាន​អន្តរាគមន៍​បុរស​ម្នាក់​វាយ​ទៅលើ​ស្ត្រី​ម្នាក់ ។​

​គាត់​បាន​ចោទប្រកាន់​បុរស​ម្នាក់​នោះ ដែលជា​កីឡាករ​ប្រដាល់ Muay Thai ឈ្មោះ Sebastian “Kid” Yip ដែលជា​មិត្តភក្តិ​របស់ Solmiano ។​

Lizo បាន​ទទួលស្គាល់ថា បាន​វាយ Yip មួយ​ដប​ស្រា ដើម្បី​ការពារ​បងប្រុស​របស់​គាត់ នៅពេលដែល​គាត់​ត្រូវបាន​វាយ​ដោយ​កីឡាករ Muay Thai រូបនេះ ។​

​គាត់​ក៏​ទទួលស្គាល់ថា ទង្វើ​របស់គាត់​ក៏បង្ក​ឲ្យ​អ្នក​ប្រដាល់​ថៃ​នោះ​ឈឺ​ចុកចាប់​ផងដែរ ប៉ុន្តែ មិនគួរណា Somiano ធ្វើការ​សងសឹក​ជួស​ឲ្យ​មិត្តភក្តិ​របស់ខ្លួន​មកលើ​រូបខ្ញុំ​យ៉ាង​សាហាវ​បែបនេះ​ឡើយ ។​

«Solminano បាន​ដាល់​លើ​មុខ​ខ្ញុំ​ឆ្វេង​ស្តាំៗ​យ៉ាង​សន្ធាប់ ។ ហើយ​នៅពេល​ខ្ញុំ​ដួល​ទៅនឹង​ដី ពួកគេ​បាន​ទាត់​ធាក់​ខ្ញុំ​គ្រប់​ទីកន្លែង​លើ​ដងខ្លួន​» ។​

Lizo និយាយថា​៖ «​គ្រាន់តែ​ដាល់​១​ដៃ ខ្ញុំ​អាច​ទទួលយកបាន ព្រោះថា ខ្ញុំ​ក៏​ធ្វើ​ឲ្យ​មិត្តភក្តិ​របស់គាត់​ឈឺចាប់​ដែរ តែ​នេះ​ក៏​ដោយសារតែ​ខ្ញុំ​ធ្វើឡើង ដើម្បី​ការពារ​បងប្រុស​ខ្ញុំ​ប៉ុណ្ណោះ​» ។​

«​ខ្ញុំ​មិន​សុខចិត្ត​ទេ ច្បាប់​ត្រូវតែ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ សម្រាប់​មុខរបួស​ដ៏​ធ្ងន់ធ្ងរ​របស់ខ្ញុំ​» ។​

Lizo នៅបាន​លើកឡើងថា «​អ្នកជា​អ្នក​ប្រដាល់​អាជីព​ម្នាក់ អ្នក​គួរតែ​ដឹងថា អ្នក​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​វាយ​ធ្វើបាប​ជនស្លូតត្រង់​បែបនេះ​ឡើយ​» ៕ ឧ​ត្ត​ម​

×