Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ទទួចចង់ទិញនាវាផ្ទុកយន្ដហោះរបស់ចិន ត្រឡប់មកវិញ

រដ្ឋធានីមូស្គូ៖ ស្របពេលក្រុងមូស្គូ កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងក្រុងកៀវ អ្នកនយោបាយជ្រុលនិយមរបស់រុស្ស៊ី ទទួចចង់ទិញនាវាផ្ទុកយន្ដហោះសម័យសហភាពសូវៀត ដែលអ៊ុយក្រែនលក់ទៅឲ្យប្រទេសចិន ត្រឡប់មកវិញ ដើម្បីបម្រើការងារ នៅក្នុងវិស័យយោធារបស់ខ្លួន។

សារព័ត៌មាន The Eurasia Times បានផ្សាយ ថា ក្រោយការដួលរលំ នៃសហភាពសូវៀតនោះមក អ៊ុយក្រែន បានលក់នាវាផ្ទុកយន្ដហោះ Kuznetsov-class (គូសណែតស៊ូវក្លាស) ទៅឲ្យប្រទេសចិន។ ប៉ុន្ដែជាង២ទសវត្សរ៍កន្លងមកនេះ គណបក្សនយោបាយមួយរបស់រុស្ស៊ី បានបើកវេទិកាជជែកដេញដោល ជំរុញឲ្យរដ្ឋាភិបាលក្រុងមូស្គូ ទិញនាវាផ្ទុកយន្ដហោះ Laioning របស់ចិន ត្រឡប់មកវិញ។

សារព័ត៌មាន RIA Novossti គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានរាយការណ៍ ថា លោក ស៊ើរហ្គេ កាហ្គីណូវ (Sergey Karginov) ប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលជាគណបក្សស្ដាំជ្រុលនិយមរបស់រុស្ស៊ី កាលពីថ្ងៃទី៥ ខែមករា បានលើកឡើង ថា រដ្ឋាភិបាលរុស្ស៊ី គួរតែទិញនាវាផ្ទុកយន្ដហោះរបស់សហភាពសូវៀត ដែលអ៊ុយក្រែនលក់ទៅឲ្យប្រទេសចិន កាលពីមុនត្រឡប់មកវិញ។

លោក Karginov បានថ្លែងទៅកាន់បណ្ដាញផ្សព្វផ្សាយ ថា នាវាផ្ទុកយន្តហោះដែលមិនទាន់បានបញ្ចប់ការសាងសង់ ឈ្មោះ Varyag (យ៉ាវ៉ាគ) ត្រូវបានប្រគល់ទៅឱ្យអ៊ុយក្រែន ហើយក្រោយមកបានលក់ទៅឱ្យប្រទេសចិន ប៉ុន្ដែត្រូវបានក្រុងប៉េកាំង សាងសង់បង្ហើយ និង បានប្តូរឈ្មោះទៅជា Liaoning។ នាវាផ្ទុយកន្ដហោះនោះ ត្រូវបានគេសន្មតជាលើកដំបូង ថា វាជានាវាផ្ទុកយន្ដហោះដ៏សំខាន់មួយរបស់សហភាពសូវៀត»។

ប្រធានគណបក្សស្ដាំនិយមជ្រុលរបស់រុស្ស៊ី រូបនេះ បានលើកឡើង ថា គាត់បានស្នើឲ្យរដ្ឋាភិបាលរុស្ស៊ី ទិញនាវាផ្ទុកយន្តហោះនោះ ពីប្រទេសចិន ត្រឡប់មកវិញ ហើយដាក់ឲ្យប្រើប្រាស់នៅក្នុងវិស័យយោធា ដោយដាក់ឈ្មោះ Vladimir Zhirinovsky ជាស្ថាបនិកគណបក្សរបស់គាត់ ដែលបានទទួលមរណភាព កាលពីឆ្នាំមុន។ លោក Zhirinovsky ជាអ្នកនយោបាយជាតិជ្រុលនិយម ដែលបានចែករំលែកការមើលងាយរបស់លោក វ្ល៉ាឌីមៀ ពូទីន ចំពោះអ៊ុយក្រែន និង ប្រទេសនានា ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត។

លោក Karginov បានផ្តល់យោបល់យ៉ាងចំហ ថា «ក្រោយការដួលរលំ នៃសហភាពសូវៀត អ៊ុយក្រែន បានលក់នាវាផ្ទុកយន្ដហោះនោះ មានតម្លៃស្មើនឹងដែកអេតចាយ។ ប៉ុន្ដែដោយសារស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ន ខ្ញុំស្នើឱ្យរុស្ស៊ី ទិញនាវាផ្ទុកយន្តហោះនេះ ពីប្រទេសចិន ត្រឡប់មកវិញ នៅក្នុងនាមលោក Zhirinovsky ជាស្ថាបនិកគណបក្សប្រជាធិបតេយ្យសេរី ហើយធ្វើឱ្យនាវានោះ ឲ្យក្លាយជានាវាចម្បាំង សម្រាប់កងទ័ពជើងទឹករបស់រុស្ស៊ី ប្រចាំសមុទ្រខ្មៅ»។

ការអំពាវនាវឱ្យទិញនាវាផ្ទុកយន្តហោះ Liaoning របស់ចិន ត្រឡប់មកវិញ សម្រាប់បម្រើដល់កងទ័ពជើងទឹករបស់រុស្ស៊ី ប្រចាំនៅសមុទ្រខ្មៅ គឺមានសារសំខាន់ខ្លាំងណាស់ ដោយសារកម្លាំងទាហាន ឈរជើងនៅទីនោះ ក៏ជាចំណុចដ៏សំខាន់ នៅក្នុងការបើកការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន។ ការលើកឡើង អំពីទីតាំងឈរជើងរបស់ទាហានជើងទឹករបស់រុស្ស៊ី បានកើតឡើង ខណៈអ៊ុយក្រែន បាននិយាយថា បច្ចុប្បន្នមាននាវារុស្ស៊ីតែមួយគត់ ដោយមិនមានការបំពាក់មីស៊ីល Kalibr (កាលីប៊ឺ) នៅសមុទ្រខ្មៅ។

នេះអាចជាគំនិតដ៏វែងឆ្ងាយ នៅក្នុងការទិញនាវាផ្ទុកយន្តហោះដំបូងគេបង្អស់របស់ប្រទេសចិន Liaoning ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នាវាផ្ទុកយន្ដហោះនោះ អាចនឹងមានតម្លៃថ្លៃខ្លាំង នៅក្នុងការត្រឡប់ទៅប្រវត្តិសាស្រ្ត ងាកទៅរក អំពីរបៀបដែលប្រទេសចិន បានបង្កើតផែនការមេមួយ សម្រាប់ការទទួលបាននាវា ពីអ៊ុយក្រែន ហើយបានប្រព្រឹត្តខុសទាំងស្រុង នៅក្នុងដំណើរការនេះ។

ចិន បានបើកដំណើរការនាវាផ្ទុកយន្តហោះ ជាលើកដំបូងរបស់ខ្លួនឈ្មោះ Liaoning ដោយដាក់ឈ្មោះតាមខេត្តមួយរបស់ប្រទេសចិន នៅក្នុងឆ្នាំ២០១២។ នាវានោះ ជានាវាផ្ទុកយន្តហោះ ប្រភេទ Kuznetsov-class របស់អតីតសហភាពសូវៀត ត្រូវបានទិញ ពីប្រទេសអ៊ុយក្រែន។ ដោយសារតែនាវានោះ ក្លាយជាឃ្លាំងអាវុធដ៏មានអានុភាព សម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវា ប្រភេទ 12 P-700 Granit ទើបធ្វើឲ្យនាវា Kuznetsov ត្រូវបានចាត់ថ្នាក់តាមបច្ចេកទេស ថា ជានាវាផ្ទុកយន្តហោះ។

នៅក្នុងឆ្នាំ១៩៩៦ ក្រុមមន្ត្រីយោធារបស់កងទ័ពរំដោះប្រជាជនចិន (PLA) មួយក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ Ji Shengde ប្រធានស៊ើបការណ៍សម្ងាត់ បានទៅជួប លោក Xu Zengping ជាអតីតកីឡាករបាល់បោះរបស់ PLA ដែលបានក្លាយទៅជាអ្នកជំនួញប្រកបជោគជ័យ នៅក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ។ យុទ្ធសាស្ត្រនេះ គឺដើម្បីឱ្យ Xu ទិញនាវាផ្ទុកយន្ដហោះ ក្រោមឈ្មោះរបស់គាត់ ដោយសន្មតថា វាអាចយកមកធ្វើជាកាស៊ីណូ។ សកម្មភាពបែបនេះ នឹងលុបបំបាត់នូវការសង្ស័យណាមួយ មកលើកងទ័ពរំដោះប្រជាជនចិន ។

លុះមកដល់ខែមករា ឆ្នាំ១៩៩៨ លោក Xu បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ហើយបានជួបជាមួយម្ចាស់ផលិតនាវានោះ។ គាត់បានយល់ព្រមទិញនាវាផ្ទុកយន្ដហោះនោះ នៅក្នុងតម្លៃ២០លានដុល្លារ ក្រោយការចរចាគ្នា អស់រយៈពេល៤ថ្ងៃ ដោយមានទាំងការផ្តល់សំណូកយ៉ាងច្រើនផងដែរ។ ការទូទាត់នេះត្រូវបានធ្វើឡើងជិតមួយឆ្នាំ ជាមួយនឹងថ្លៃសេវាចំនួន១០លានដុល្លារ លើចំនួនដែលបានចរចា។ ក្រោយការស្ថាបនាបង្ហើយរួចមក នាវាផ្ទុកយន្ដហោះនោះ ក៏ប្ដូរឈ្មោះ ទៅជា Liaoning សម្រាប់បម្រើការងារ នៅក្នុងវិស័យកងទ័ពចិន៕ រក្សាសិទ្ធិដោយ ៖​សារាយSN

×