ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ÷ ត្រូវតែអនុវត្តកម្មវិធីនយោបាយរបស់បក្សប្រជាជនកម្ពុជា ទន្ទឹមគ្នាក៏ត្រូវតែបម្រើប្រជាពលរដ្ឋ

ភ្នំពេញ ៖ ក្នុងឱកាសប្រជុំបូកសរុបការងាររបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង សម្រាប់ឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ នាថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តស្វាយរៀង អំពាវនាវឱ្យសមាជិក-សមាជិកា មន្ត្រីគ្រប់ជាន់ថ្នាក់ រួមគ្នាអនុវត្តកម្មវិធីនយោបាយរបស់បក្សប្រជាជនកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ឱ្យកាន់តែល្អប្រសើរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានវាយយតម្លៃខ្ពស់ចំពោះប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ប្រធានគណបក្សខេត្ត សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រួមជាមួយក្រុមការងារគ្រប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ទោះបីជាក្នុងដំណាក់កាលកូវីដ-១៩ ក៏គ្រប់ថ្នាក់បានយកចិត្តទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ជូនខេត្តស្វាយរៀងគួរជាទីមោទនៈ ជាពិសេសការអភិវឌ្ឍន៍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្ស មន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្ស ក្រុង ស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧដុង្គឧត្តមរបស់ជាតិ និងប្រជាជន, ជាពិសេសបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យស័ក្ដិសមទៅនឹងពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់អនុសាសន៍ថា ជាមន្ត្រី មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ គឺជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម