Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធសាស្រ្ដបន្ទះឈីបរបស់អាមេរិក រុញចិន ឲ្យខ្ទប់ជញ្ជាំង

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយសម័យបច្ចេកវិទ្យាកាន់តែទំនើប បន្ទះឈីបកំពុងតែដើរតួយ៉ាងសំខាន់បំផុត នៅក្នុងវិស័យជាច្រើន រួមទាំងសម្ភារយោធាផងដែរ ហើយឥឡូវនេះ មានប្រទេសជាច្រើន នៅលើពិភពលោក កំពុងតែហក់ចូលទៅក្នុងសង្គ្រាមបន្ទះឈីបនេះ ស្របពេលសហរដ្ឋអាមេរិក និង ចិន កំពុងតែប្រជែងគ្នាយ៉ាងខ្លាំងបំផុត នៅលើវិស័យឧស្សាហកម្មមួយនេះ។

សារព័ត៌មាន Bloomberg (ប៊្លូមប៊ឺគ) បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៩ ខែមករា ថា រដ្ឋាភិបាលចិន កំពុងតែការពារក្រុមហ៊ុនផលិតបន្ទះឈីបមួយចំនួនរបស់ខ្លួន ដោយការចំណាយលុយយ៉ាងខ្ជះខ្ជាយ សម្រាប់ការផ្គត់ផ្គង់របស់ពួកគេ ព្រោះតម្រូវការតិច កំពុងតែធ្វើឱ្យមានការលំបាក សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប នៅទូទាំងពិភពលោក។ ប៉ុន្តែឧស្សាហកម្ម Semiconductor របស់ប្រទេសចិន ក៏ប្រឈមមុខនឹងបញ្ហាជាមួយនឹងគូប្រជែងរបស់ខ្លួន នៅកន្លែងផ្សេងៗទៀត ដែលមិនមានការព្រួយបារម្ភ អំពីភាពអរិភាព ដែលមិនចេះរីងស្ងួត ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ក្រុងប៉េកាំង អាចព្យាយាមចំណាយ តាមវិធីសាស្រ្ដរបស់ខ្លួន ងាកចេញពីបញ្ហាទាំងនោះ ប៉ុន្តែប្រហែលជាមានរឿងទាក់ទងនឹងការផលិតឧបករណ៍អេឡិចត្រូនិកទំនើបៗ ដែលមានលុយមិនអាចទិញបាន។ ឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន តែងតែដើរយឺតជាងសហរដ្ឋអាមេរិក ហើយក្រុងប៉េកាំង បានពឹងផ្អែកទៅលើបច្ចេកវិទ្យារបស់បណ្ដាប្រទេសបស្ចិមលោក សម្រាប់ការទិញឧបករណ៍ Semiconductor ដ៏ទំនើបបំផុត ឧបករណ៍ផលិតបន្ទះសៀគ្វី និង ចំណេះដឹង។

ក្រោយពេលមានភាពតានតឹងកើនឡើង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានចំណាយពេលយ៉ាងច្រើន កាលពីឆ្នាំ២០២២ សម្រាប់បង្កើតវិធីសាស្រ្ដ កាត់ផ្តាច់ប្រទេសចិន ចេញពីបច្ចេកវិទ្យាបែបនេះ ព្រោះក្រុងវ៉ាស៊ីនតោន ព្យាយាមពន្យឺតនូវការវិវឌ្ឍរបស់ចិន នៅក្នុងបន្ទះឈីប កម្មវិធីបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យាយោធា។

បើតាមលោកស្រី Reva Goujon នាយិកាក្រុមហ៊ុន Rhodium Group LLC (រ៉ូឌៀម ហ្គ្រុប អិលអិលស៊ី) បានឱ្យដឹង ថា «ផលប៉ះពាល់ អាចជាការបង្កកនៅនឹងកន្លែង នៅក្នុងវិស័យឧស្សាហកម្ម Semiconductor របស់ប្រទេស ព្រោះសហរដ្ឋអាមេរិកកំពុងតែបង្កើតសៀវភៅហ្គេមថ្មី នៅទីនេះ»។

មុនពេលគោលនយោបាយរបស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសនោះ ក្រុមហ៊ុនចិនមួយចំនួនបានចាប់ផ្តើមបិទគម្លាត ទៅលើមេដឹកនាំពិភពលោក។ ចំណែកក្រុមហ៊ុនបច្ចេកវិទ្យាមេម៉ូរី យ៉ាងហ្សេ (Yangtze Memory Technologies Co.) ជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប Flash Memory ក្លាយជាគន្លឹះផែនការដ៏ធំរបស់ប្រទេសចិន នៅក្នុងការបង្កើតអាជីវកម្មផលិតបន្ទះសៀគ្វីជាសកល។ ក្រុមហ៊ុននេះ បាន និង កំពុងចរចា សម្រាប់ការផ្គត់ផ្គង់ ដល់ក្រុមហ៊ុន Apple Inc. ដែលជាកិច្ចព្រមព្រៀងមួយ នឹងមានសុពលភាពដ៏សំខាន់ សម្រាប់ការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន។

កាលពីខែតុលា ឆ្នាំ២០២២ សហរដ្ឋអាមេរិក បានប្រកាសអំពីការរឹតបន្តឹងនូវការនាំចេញបន្ទះឈីប ដែលរារាំងដល់សមត្ថភាពរបស់ក្រុមហ៊ុនចិន ជាច្រើន រួមទាំងក្រុមហ៊ុន Yangtze ក្នុងការទទួលបានគ្រឿងចក្រផលិតឧបករណ៍ទាំងនេះ។ ក្រោយមកទៀត នៅថ្ងៃទី១៥ ខែធ្នូ ក្រុមហ៊ុន Yangtze ក្លាយជាក្រុមហ៊ុនមួយ នៅក្នុងចំណោមក្រុមហ៊ុនចំនួន៣៦របស់ចិន ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះអង្គភាព តម្រូវឱ្យក្រុមហ៊ុនណាមួយ ផ្គត់ផ្គង់ជាមួយបច្ចេកវិទ្យារបស់អាមេរិក ទទួលបានអាជ្ញាប័ណ្ណ ពីក្រុងវ៉ាស៊ីនតោន។ នេះពិតជាបានសម្លាប់ឱកាសរបស់ក្រុមហ៊ុន Yangtze នៅក្នុងការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple ឲ្យទាន់ពេលវេលា នៅក្នុងពេលឆាប់ៗនេះ។

កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក គឺចង់រក្សាបច្ចេកវិទ្យាទំនើបរបស់ខ្លួន ឲ្យនៅឆ្ងាយពីដៃរបស់ចិន ហើយក៏ជាការបង្កើនសម្ពាធ ទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង (Xi Jinping) នៅក្នុងការកសាងសមត្ថភាពផលិតបន្ទះសៀគ្វីរបស់ប្រទេសចិន។

លោក បាររី ណ័រតុន (Barry Naughton) សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅ ទីក្រុងសាន់ឌៀហ្គូ (San Diego) បានមានប្រសាសន៍ ថា «ពួកគេពិត ជាមានការព្រួយបារម្ភចំពោះការហាមឃាត់បន្ទះឈីបនេះ។ ជាការឆ្លើយតបដ៏យូរអង្វែងរបស់ពួកគេ គឺថា ពួកគេនឹងថែរក្សានូវឧស្សាហកម្មបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ»។

នៅទីបញ្ចប់ ការប្រជែងគ្នា រវាងសហរដ្ឋអាមេរិក និង ចិន លើវិស័យបច្ចេកវិទ្យាដ៏ទំនើបនេះ ក្លាយជាហ្គេមតស៊ូដ៏ខ្លាំងក្លា។ សហរដ្ឋអាមេរិក នឹងត្រូវតែរក្សាកម្រិតនយោបាយ ដែលប្រេះស្រាំរបស់ខ្លួន នៅក្នុងទិសដៅដូចគ្នា ខណៈក្រុងវ៉ាស៊ីនតោន បានបញ្ចុះបញ្ចូលប្រទេសជប៉ុន ហូឡង់ដ៍ និង សម្ពន្ធមិត្តសំខាន់ៗផ្សេងទៀត ឱ្យបន្តដើរតាមផែនការរបស់ខ្លួន។ ភូមិសាស្ត្រនយោបាយ អាចនឹងពិបាកទៅមុខ។

ទន្ទឹមនឹងនេះដែរ ចិន ជាទូទៅបានបង្ហាញសមត្ថភាព នៅក្នុងការប្រកាន់ខ្ជាប់នូវផែនការ រយៈពេលវែង បើទោះបីជាវាពាក់ព័ន្ធនឹងរយៈពេល នៃភាពមិនរលូនយ៉ាងក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×