ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីការប្រើប្រាស់សិទ្ធិការពារខ្លួន ចំពោះអ្នកប្រឆាំងខ្មៅងងឹតនិយម ហើយប្រាប់ទៅ លោក គង់ បូរ៉ា អតីតគណបក្សប្រឆាំងថា ធ្វើការឱ្យត្រឹមត្រូវ !

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានប្រើសិទ្ធិការពារខ្លួនចំពោះក្រុមគណបក្សប្រឆាំងមួយចំនួន ដែលបន្តវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដូចជាការចោទប្រកាន់ថា ជាចោរលួចសន្លឹកឆ្នោតជាដើម… ខណៈសម្ដេចបានចង្អុលដាស់តឿនទៅ លោក គង់ បូរ៉ា អតីតសមាជិកគណបក្សប្រឆាំងមួយរូបដែរ បានចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយទទួលបានតំណែងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបម្រើបក្សឲ្យត្រឹមត្រូវ ពោលគឺ កុំឆ្លៀតបម្រើបក្សប្រឆាំងឲ្យសោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពេលសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិលេច៧ ពីស្គន់ ទៅ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ ពេលនេះ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា តើអ្នកចង់ប្រែក្លាយខ្លួនជាសត្រូវរបស់គណបក្សប្រជាជន ឬយ៉ាងណា? បើអ្នកចង់ឈ្នះឆ្នោត អ្នកគ្រាន់តែឃោសនាពីកម្មវិធីនយោបាយរបស់អ្នកទៅបានទេ ចាំបាច់អីអ្នកមកវាយប្រហារគណបក្សប្រជាជន?! អ្នកលក់ទំនិញរបស់អ្នក គឺត្រូវអួតពីទំនិញរបស់អ្នកទៅបានហើយ កុំទៅបន្តុះបង្អាប់ទំនិញអ្នកដទៃ។

សូមបញ្ជាក់ថា មុននឹងប្រកាសព្រមានបែបនេះ សម្តេចតេជោ ហ៊ុន សែន បានទទួលនូវការបញ្ជូនភស្តុតាងពីមនុស្សរបស់សម្តេច ចេញពីកិច្ចប្រជុំរបស់គណបក្សប្រឆាំង នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយសម្តេចអះអាងថា មនុស្សទាំងនោះ មិនពេញចិត្តនឹងការឃោសនាបែបនេះឡើយ, ដូច្នេះ យើងសូមព្រមាន និងដាស់តឿនថា ប្រសិនបើគណបក្សនោះនៅតែបន្តវាយប្រហារលើគណបក្សប្រជាជនកម្ពុជា សម្តេចនឹងប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងពេលដែលចាំបាច់ តាមរយៈផ្លូវច្បាប់។

ចំណែក លោក គង់ បូរ៉ា វិញ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ថា ត្រូវធ្វើការងារឲ្យបានច្បាស់លាស់ បើចូល គឺចូលឲ្យផុត បើចេញ គឺចេញឲ្យផុត។ ឡានរបស់ លោក គង់ បូរ៉ា ដែលជាកូនប្រុសបង្កើតរបស់ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ដែលទើបចេញពីគណបក្សឆន្ទៈខ្មែរ កំពុងជិះបច្ចុប្បន្ន ជាឡានសម្តេចទិញឲ្យ។

សាររបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីលោក គង់ បូរ៉ា ឆ្លៀតវាយប្រហារគណបក្សប្រជាជនកម្ពុជា ហើយធ្វើនយោបាយគាំទ្រគណបក្សភ្លើងទៀន ដែលមានប្អូនប្រុសរបស់លោក គឺលោក គង់ មុនីកា ជាសមាជិក ក្រោយពីលោកទើបលាលែងតំណែងពីប្រធានគណបក្សឆន្ទៈខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា គង់ បូរ៉ា ត្រូវធ្វើឲ្យស្រួល! ឥឡូវ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផង, បើមកគណបក្សប្រជាជន ត្រូវបម្រើគណបក្សប្រជាជន មិនអាចបម្រើឲ្យគណបក្សប្អូនរបស់ខ្លួនបានទេ។ អាហ្នឹង ខ្ញុំសូមរំលឹកទៅ គង់ បូរ៉ា ចំឈ្មោះតែម្ដង ដែលជាកូនរបស់ គង់ គាំ។ គង់ គាំ ជាអ្នកប្រឆាំង ឯកូនជាអ្នកចុះចូល។ ឡាន ដែលគង់ បូរ៉ា ជិះហ្នឹង គឺខ្ញុំទិញឲ្យ ដោយសារឃើញថា ធ្វើការជាមួយខ្ញុំតាំងពីតូច… ដូច្នេះ គង់ បូរ៉ា ធ្វើឲ្យត្រឹមត្រូ វ!!៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម