Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​ទី១ហើយ! លោក​បណ្ឌិត សុខ ទូច ប្រ.តិ​កម្ម​រឿង​ប៉ូលិស​ចរា​ចរ ដា​ក់​ចុក​ៗ​ណាស់…

រឿងរ៉ាវសមត្ថកិច្ច ជាពិសេសប៉ូលិសចរាចរណ៍សព្វថ្ងៃ គឺត្រូវបានប្រជាពលរដ្ឋស្ទើរមួយប្រទេស ផ្ទុះការរិះគន់គ្មានលោះថ្ងៃនោះទេ។ ព្រោះថា អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ ធុញទ្រាន់ និងក្តៅក្រហាយខ្លាំងបំផុតនោះ គឺថាបើទោះជាយានយន្តមានអ្វីៗគ្រប់គ្រាន់ ឬជិះមិនខុស ក៏ប៉ូលិសយកដងផ្លូវធ្វើជាមុខរបរប្រចាំថ្ងៃ សួររកនេះរកនោះ និងចាប់កំហុស គំរាមជំរិតយកលុយទាល់តែបាន។

ទាក់ទងរឿងប៉ូលិសចរាចរ ដែលឃើញតែចេញចាប់ឡានម៉ូតូរាល់ថ្ងៃ ព្រោះតែដើម្បីលុយ ស្រាប់តែលោកបណ្ឌិត សុខ ទូច បានដាក់ចំៗថា «រកពីនេះរកពីនោះមិនបាន តើចាប់បែបហ្នឹង គ្រោះថ្នាក់ចរាចរណ៍មានកាត់បន្ថយអត់ បើអត់ថយទេ គួរដកទៅប៉ូលិសចរាចរហ្នឹង ព្រោះគ្មានសមត្ថភាព ក្រៅពីយកលុយ។

លោក សុខ ទូច បន្តថា «សូមមើលផង ចុះ check (ត្រួតពិនិត្យ) ប៉ុណ្ណឹង បើគ្រោះថ្នាក់ចរាចរណ៍កាត់បន្ថយ មនុស្សងាប់តិច សូមធ្វើទៀតចុះ តែបើនៅតែងាប់ នៅតែស្អីៗដដែល មិនបាច់ធ្វើទេ»។

ក្រោយពីបានឃើញលោកបណ្ឌិត សុខ ទូច លើកយករឿងកំពុងផ្ទុះឡើងនេះមកនិយាយ មហាជនជាច្រើន បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងថា «លោកបណ្ឌិតលើកនេះ និយាយត្រូវច្រើនតែម្តង, គាំទ្រលោកបណ្ទិត មិនមែនសម្រួលចរាចរណ៍ទេ គឺមកធ្វើអាជីវកម្ម,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×