Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឲ្យក្រុមហ៊ុនធានារ៉ាប់រង ត្រូវពង្រឹងការទូទាត់សំណងជូនអតិថិជន

spot_img

ភ្នំពេញ៖ វិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា នៅក្មេងខ្ចីនៅឡើយ ហើយដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ក្រុមហ៊ុនធានារ៉ាប់រងត្រូវខិតខំពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួនបន្ថែមទៀត។

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានលើកឡើងថា វិស័យធានារ៉ាប់រង ក្នុងប្រទេសកម្ពុជា ជាវិស័យដែលនៅក្មេងខ្ចី ដូច្នេះដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន ក្រុមហ៊ុនត្រូវខិតខំពង្រឹង និងពង្រីកសេវាកម្ម របស់ខ្លួន ជាពិសេសការទូទាត់សំណងដល់អតិថិជនបានឆាប់រហ័សនិងទាន់ពេលវេលា។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានលើកឡងបែបនេះ ក្នុងពិធីសម្ពោធឲ្យដំណើរការក្រុមហ៊ុនធានារ៉ាប់រងមួយនៅខេត្តសៀមរាប​កាលពីពេលថ្មីៗនេះ។

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានឲ្យដឹងថា បើប្រជាពលរដ្ឋគ្រប់រូប ប្រើប្រាស់សេវាធានារ៉ាប់រង ពួកគេនឹងមិនមានហានិភ័យ ថវិកាដែលពួកគាត់បានទិញសេវារ៉ាប់រងនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើន​សេដ្ឋកិច្ចគ្រួសារ និងសង្គម សំដៅធ្វើឱ្យសាច់ប្រាក់មានចរន្តក្នុងទីផ្សារ។ ការទិញសេវាធានារ៉ាប់រង ឆ្លុះបញ្ចាំង ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការទទួលខុសត្រូវក្នុងនាមជាមេគ្រួសារ ជាអាណាព្យាបាល ដែលបានគិតគូរគ្រួសារទាំងពេលបច្ចុប្បន្ន និងអនាគត។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងសរុប ៣៩ ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងប្រភេទទូទៅចំនួន១៨ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉បរង់បន្តចំនួន១ក្រុមហ៊ុន, ក្រុមហ៊ុនជើងសារធានារ៉ាប់រងចំនួន១៩ក្រុមហ៊ុន, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣៣ក្រុមហ៊ុន និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន២ក្រុមហ៊ុន ខណៈក្រុមទាំងអស់នេះ មានទ្រព្យសកម្មចំនួន៨៤៥លានដុល្លារ និង មូលនិធិភាគហ៊ុនិកចំនួន៣៨០លានដុល្លារ៕

spot_img
×