Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមភស្តុភារកម្មកម្ពុជា លើកឡើងពីការព្រួយបារម្ភនៃការធ្លាក់ចុះដោយគ្មានទំនិញដឹកជញ្ជូន

spot_img

ភ្នំពេញ៖ បើតាមសមាគមភស្តុភារកម្មកម្ពុជា បានឲ្យដឹងថា សេវាថ្លៃដឹកជញ្ជូន គឺមានតម្លៃសមស្របទៅនឹងការធ្វើពាណិជ្ជកម្មក្នុងពេលបច្ចុប្បន្ន តែអ្វីដែលជាការព្រួយបារម្ភរបស់សមាគម គឺការធ្លាក់ចុះដោយគ្មានទំនិញដឹកជញ្ជូន ខណៈបច្ចុប្បន្ន សេវាដឹកជញ្ជូនបានធ្លាក់ចុះជាច្រើន ពោលគឺក្នុងរង្វង់ពី ៣០% ទៅ ៤០%។ ស្ថានភាពបែបនេះទៅថ្ងៃខាងមុខ មិនទាន់អាចធ្វើការវាយតម្លៃបាននៅឡើយទេ គឺអាស្រ័យទៅលើកត្តាអំណោយផលនៃចរន្តសេដ្ឋកិច្ចទាំងក្នុងស្រុក និងខាងក្រៅស្រុក។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឲ្យដឹងថា អំឡុងនៃវិបត្តិជំងឺកូវីដ១៩ កំពុងរីករាលដាលទូទាំងពិភពលោក ជាពិសេសស្ថានភាពសង្គ្រាមរុស្សី-អ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់តម្លៃសេវាដឹកជញ្ជូន ជាពិសេសថ្លៃដឹកតាមកប៉ាល់ តែមកដល់ពេលនេះ តម្លៃនៃការដឹកជញ្ជូនកប៉ាល់ បានធ្លាក់ចុះបន្តិចហើយ គ្រាដែលថ្លៃប្រេងនៅមានតម្លៃមួយខ្ពស់នៅឡើយ។

វិស័យដឹកជញ្ជូន និងគមនាគមន៍​ ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រោងចំណាយមូលធនថវិកាជាតិជាច្រើនសន្ធឹកសន្ធាប់ ក្នុងទិសដៅគាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល (២០២៣-២០២៥) ជាពិសេសការអនុវត្តកម្មវិធីយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់ជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។

សូមជម្រាបថា រាជរដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ២០២៣ វិស័យដឹកជញ្ជូន និងគមនាគមន៍នៅកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តកើនឡើងគាំទ្រដោយការបន្តងើបឡើងនៃសកម្មភាពដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលនៃការបន្តកើនឡើងនូវការប្រើប្រាស់ឌីជីថលក្នុងអាជីវកម្មរបស់គម្រោងបញ្ជរតែមួយជាតិ ដែលបានជួយពន្លឿន និងសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់វិស័យឯកជនជាដើម៕

spot_img
×