នៅថ្ងៃទី២២មិថុនា តុលការឥណ្ឌូណេស៊ីបានប្រកាសកាត់ទោសប្រហារជីវិតចំពោះបព្វជិតឥស្លាម Aman Abdurrahma ពីបទចោទប្រកាន់ថាជាអ្នកផ្ដើមគំនិតវាយប្រហារភេរវកម្មទៅលើហាងកាហ្វStarbucksនារដ្ឋធានីJakarta កាលពីឆ្នាំ២០១៦ បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់។
ប៉ូលិសប្រដាប់អាវុធឥណ្ឌូណេស៊ីនាំខ្លួនបព្វជិត មេដឹកនាំជ្រុលនិយម Aman Abdurrahma អាវពណទឹកក្រូចទៅកាន់តុលាការ
កាវវាយប្រហារនេះដំបូងឡើយត្រូវបានពួកអាយអេសមួយក្រុមនៅអាស៊ីអាគ្នេយ៍សារភាពថាខ្លួនជាអ្នកធ្វើ ។
Aman Abdurrahman ត្រូវបានចាត់ទុកជាមេដឹកនាំក្រុមខ្មាន់កាំភ្លើងគាំទ្រអាយអេនៅឥណ្ឌូណេស៊ី ហើយក៏ជាមេដឹកនាំមនោគមន៍វិជ្ជានៃបណ្ដាញជ្រុលនិយមប្រចាំតំបន់នោះមានJamaah Ansharut Daulah (JAD) ។គួររំលឹកថា ថ្វីត្បិតជាប់ពន្ធនាគារតាំងពីឆ្នាំ២០១៣ អាឌីនៅតែអាចកេណ្ឌប្រមូលបាននូវពួកខ្មាន់កាំភ្លើងផ្ដល់ឱ្យពួកភេរកម្មអាយអេស៕
សូយន