Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់ ត្រៀមរួចស្រេចហើយ នៅរង់ចាំមើលតែសហរដ្ឋអាមេរិក បញ្ជូនរថក្រោះប្រយុទ្ធទៅឱ្យអ៊ុយក្រែន

spot_img

រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលចក្រភពអង់គ្លេស បានបង្ហាញ អំពីគោលជំហររបស់រដ្ឋាភិបាលក្រុងឡុងដ៍ នៅក្នុងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធរបស់ខ្លួន ទៅឲ្យអ៊ុយក្រែន នោះមក អធិការបតីអល្លឺម៉ង់ កំពុងតែឈឺក្បាល អំពីសកម្មភាពនេះ ហើយក្រុងប៊ែរឡាំង ក៏បានអះអាង អំពីការបញ្ជូនគ្រឿងសព្វាវុធទាំងនោះ ដោយការពឹងផ្អែកទៅលើសហរដ្ឋអាមេរិក។

សារព័ត៌មាន Politico បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ថា អ្នកនាំពាក្យរបស់លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូលហ្ស៍ (Olaf Scholz) បានបញ្ជាក់ កាលពីថ្ងៃពុធ ថា រដ្ឋាភិបាលឡុងដ៍ មានគម្រោងបញ្ជូនរថក្រោះប្រយុទ្ធ ប្រភេទ Challenger 2 ផលិត ដោយអង់គ្លេស ទៅកាន់ប្រទេសអ៊ុយក្រែន នឹងមិនធ្វើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ផ្លាស់ប្ដូរនូវគោលជំហររបស់ខ្លួន នោះឡើយ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុងប៊ែរឡាំង នៅតែបដិសេធការបញ្ជូនរថក្រោះ ប្រភេទ Leopard 2 ដ៏ខ្លាំងក្លា ជាច្រើនគ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន។

ប៉ូឡូញ បានលើកឡើង ថា រថក្រោះដ៏ខ្លាំងក្លា Leopard ផលិតដោយអាល្លឺម៉ង់ អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈសម្ពន្ធមិត្តរបស់បណ្ដាប្រទេសអឺរ៉ុប។ រីឯក្រុមហ៊ុនផលិតរថក្រោះ Leopard សម្រាប់បញ្ជូនទៅកាន់អ៊ុយក្រែន នឹងត្រូវបានផ្ទេរជាផ្នែកមួយ នៃការកសាងសម្ពន្ធភាពអន្តរជាតិ។ ចំណែកឧបសគ្គដ៏ធំ សម្រាប់ការផ្ទេររថក្រោះទាំងនេះ គឺក្រុងប៊ែរឡាំង ត្រូវផ្តល់ភ្លើងខៀវ សម្រាប់ការនាំចេញនូវអាវុធ ផលិតដោយអាល្លឺម៉ង់។

មន្រ្ដីអាល្លឺម៉ង់ ចំនួន២នាក់ បានថ្លែង ដោយសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ លើកឡើង ថា គោលជំហររបស់លោកអធិការបតី Scholz បានពឹងផ្អែកយ៉ាងខ្លាំង ទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។ មេដឹកនាំទាំង២ បានសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធរួចរាល់អស់ហើយ នៅក្នុងការចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ កាលពីសប្ដាហ៍មុន ដោយបានប្រកាស ថា អាល្លឺម៉ង់ និង សហរដ្ឋអាមេរិក នឹងបញ្ជូនរថចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែន។

លោកអធិការបតីអាល្លឺម៉ង់ បានសង្កត់ធ្ងន់លើសារៈសំខាន់ អំពីការពិភាក្សាគ្នាជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមរិក អំពីការបញ្ជូនគ្រឿងសព្វាវុធទាំងនេះ។ ការបញ្ជូនរថក្រោះទៅកាន់ប្រទេសអ៊ុយក្រែន ត្រូវតែពិភាក្សាគ្នា ជាមួយបណ្ដាប្រទេសជាមិត្ត និង សម្ពន្ធមិត្ត ជាពិសេស ដៃគូឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ជាមួយនឹងសហរដ្ឋអាមេរិក។

លោក ស្ដេហ្វហ្វែន ហេបេស្ត្រេត (Steffen Hebestreit) អ្នកនាំពាក្យ រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ការសម្រេចចិត្តរបស់លោក Scholz និង លោក ចូ បៃដិន កាលពីសប្ដាហ៍មុន បានបង្ហាញ អំពីគោលជំហរថ្មី ប្រកបដោយវិជ្ជមាន នៅក្នុងការគាំទ្រដល់អ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ ថា សម្ពន្ធមិត្ត នឹងត្រូវមើលឃើញនូវមាគ៌ា អំពីអ្វីដែលជាការបោះជំហានថ្មីបន្ថែម អាចត្រូវបានធ្វើឡើង នៅក្នុងការសម្របសម្រួល ជាលក្ខណៈអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ សារ៉ាយ SN

spot_img
×