ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្តឹងលោក គង់ គាំ ទៅតុលាការឱ្យប្រគល់ដីត្រឡប់មកវិញ នឹងទាមទារសំណងជំងឺចិត្ត៤ពាន់លានរៀល

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញសាលក្រមកំណត់ឱ្យ លោក គង់ គាំ ប្រគល់ដី និងអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកក្រសួងការបរទេសវិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល។

ក្រសួងការបរទេស បានសម្រេចប្រគល់សិទ្ធិ ជូនលោក គី តិច រៀបចំបណ្តឹង និងតាមការពារសំណុំរឿង ទាមទារទ្រព្យរដ្ឋ ជូនក្រសួងការបរទេស គ្រប់គ្រងតាមច្បាប់វិញ។

នៅក្នុងពាក្យបណ្តឹង, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមដែលមានខ្លឹមសារ៨ចំណុច ដូចខាងក្រោម៖

​១) មោឃភាពនៃកម្មសិទ្ធិរបស់សហចុងចម្លើយលើអចលនវត្ថុ (ដី និងអគារ) លេខក្បាលដី ១១៣ មានផ្ទៃដីទំហំ ៥២៩០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានី ភ្នំពេញ ។
​
២) ទទួលស្គាល់ដើមចោទឈ្មោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាកម្មសិទ្ធិករន អចលនវត្ថុ (ដី និងអគារ) លេខក្បាលដី ១១៣ មានផ្ទៃដីទំហំ ៥២៩០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
​
៣) មោឃភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ របស់សហចុងចម្លើយ។
​
៤) បង្គាប់ឱ្យសហចុងចម្លើយប្រគល់ការកាន់កាប់លើអចលនវត្ថុ (ដី និងអគារ) លេខក្បាលដី ១១៣ មានផ្ទៃដីទំហំ ៥២៩០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឱ្យដើមចោទឈ្មោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
​
៥) បង្គាប់ឱ្យសហចុងចម្លើយធ្វើនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិលើដីទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅសិប) ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅឱ្យដើមចោទ ឈ្មោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
​
៦) បង្គាប់ឱ្យសហចុងចម្លើយសងសំណងការខូចខាត ចំនួន ៤០០០.០០០.០០០ រៀល។
​
៧) ប្រាក់ប្រដាប់ក្តី និងពន្ធផ្សេងៗ ជាបន្ទុករបស់សហចុងចម្លើយ។
​
៨) ប្រកាសសាលក្រមមានអានុភាពអនុវត្តបណ្ដោះអាសន្ន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម